ខ្មែរប៉ុស្ដិ៍ Close

ព្យាយាម ៨ លើកមិនបានសម្រេច ចុងក្រោយដេកស្លាប់ម្នាក់ឯងលើភ្នំអេវើរេស (Everest)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 73
ព្យាយាម ៨ លើកមិនបានសម្រេច ចុងក្រោយដេកស្លាប់ម្នាក់ឯងលើភ្នំអេវើរេស (Everest) ព្យាយាម ៨ លើកមិនបានសម្រេច ចុងក្រោយដេកស្លាប់ម្នាក់ឯងលើភ្នំអេវើរេស (Everest)

អ្នក​ឡើង​ភ្នំ​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ព្យាយាម​ឡើង​ភ្នំ​អេវើរេស (Everest) ដែល​មាន​កម្ពស់ ៨ ៨៤៨ម៉ែត្រ រហូត​ដល់​ទៅ ៨ដង និង​បាត់បង់​ម្រាម​ដៃ​អស់​ ៩ បាន​ដេក​ស្លាប់​ម្នាក់​ឯង​នៅ​ក្នុង​តង់​គួរ​ឲ្យ​អាសូរ។

(លោក Nobukazu Kuriki)

លោក Nobukazu Kuriki អាយុ​៣៥ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ជនជាតិ​ភាគ​តិច Sherpas នៅ​ត្រង់​ជំរុំ​ទី២ (Camp 2) ចម្ងាយ​ប្រហែល ១ ៤០០ម៉ែត្រ​ពី​កំពូល​ភ្នំ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ។

ទោះ​បី​ជា​យ៉ាង​ណា លោក Gyanendra Shrestha មន្រ្តី​ទេសចរណ៍​នេប៉ាល់ បាន​ឲ្យ​ដឹង​ថា គ្មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទាក់ទង​នឹង​ការ​ស្លាប់​របស់ Kuriki ឡើយ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ២០១២ បុរស​ជនជាតិ​ជប៉ុន​រូប​នេះ​បាន​ទទួល​រង​អាការៈ​ស្លាប់​ជាលិកា​ធ្ងន់ធ្ងរ ដោយ​សារ​តែ​ត្រូវ​ត្រជាក់​ខ្លាំង​ពេក។ ប៉ុន្តែ​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​នៅ​តែ​មាន ហើយ​ក៏​បាន​វិល​ត្រលប់​មក​ឡើង​ភ្នំ​​នេះ​វិញ​នៅ​ឆ្នាំ២០១៥ ប៉ុន្តែ​នៅ​តែ​មិន​បាន​សម្រេច។

រហូត​មក​ដល់​ឆ្នាំ២០១៨ លោក Kuriki បាន​ចងក្រង​ឯកសារ​ស្ដី​ពី​ការ​ធ្វើ​ដំណើរ​នា​ពេល​ថ្មីៗ​របស់​ខ្លួន ដោយ​ការ​ថត និង​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម Facebook កាល​ពី​ថ្ងៃ​អាទិត្យ ពោល​គឺ​មុន​ពេល​ស្លាប់​មួយ​ថ្ងៃ ដោយ​ភ្ជាប់​ជាមួយ​សារ​សរសេរ​ថា «ខ្ញុំ​មាន​អារម្មណ៍​ថា​ឈឺចាប់ និង​ដឹង​ពី​ភាព​លំបាក​នៃ​ភ្នំ​នេះ​ហើយ»៕