ខ្មែរប៉ុស្ដិ៍ Close

    អាសូរណាស់! លោកតាម្នាក់ធ្លាក់ខ្លួនឈឺដេកតែលើកន្ទេល លេងបានដើររើសអេតចាយចិញ្ចឹមជីវិតរបស់គាត់ហើយ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1160
    អាសូរណាស់! លោកតាម្នាក់ធ្លាក់ខ្លួនឈឺដេកតែលើកន្ទេល លេងបានដើររើសអេតចាយចិញ្ចឹមជីវិតរបស់គាត់ហើយអាសូរណាស់! លោកតាម្នាក់ធ្លាក់ខ្លួនឈឺដេកតែលើកន្ទេល លេងបានដើររើសអេតចាយចិញ្ចឹមជីវិតរបស់គាត់ហើយ

    កណ្ដាល៖ ក្នុងសភាពវ័យចាស់ជរាទៅហើយគ្មានកូនចៅនៅមើលថែ ទ្រាំរស់នៅជីវភាពខ្វះខាត ក៏លោកតាមិនលើកដៃសុំទានគេ។ នេះបើយោងតាមការលើកឡើងរបស់តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានធ្វើការថតរូប និងសម្ភាស៍លោកតាទាំងអាណិតអាសូរ លោកតាបានរៀបរាប់ថា លោកតា មានអាយុ៨៨ឆ្នាំ រស់នៅ ភូមិប្រសាទ្ធ ឃុំជ្វា ស្រុកពញ្ញារលើ ខេត្តកណ្ដាល។

    សព្វថ្ងៃតាគ្មានកូនចៅនៅក្បែរមើលថែឡើយ សុខភាពកាន់តែខ្សោយ ហើយពេលនេះធ្លាកខ្លួនឈឺមិនអាចដើររើសអេតចាយតទៅទៀតបានទេ ហើយរស់នៅសំយ៉ាបផ្ទះគេ ពេលមានភ្លៀងម្តងៗគឺយ៉ាប់យឺនមែនទែន។

    ដោយតារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានសរសេររៀបរាប់ និងសំណូមពរថា៖“ សូមជួយស៊ែរបន្ត ថ្ងៃស្អែកនេះនាងខ្ញុំនឹងទៅជួបលោកតា យកថ្នាំរបស់ហូបនិងថវិការខ្លះ ដែលបានពីបងប្អូនសប្បុរធម៍ទៅជូនលោកតា បើបងប្អូនចង់ផ្ញើតាមនាងខ្ញុំអាចខលមកបាន 096 926 7777 ”៕