ខ្មែរប៉ុស្ដិ៍ Close

គ្រប់គ្នាសរសើរមិនដាច់ពីមាត់ចំពោះ ស្ត្រីម្នាក់ផាត់មុខស្រដៀង Mona Lisa (មានវីដេអូ)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1762
គ្រប់គ្នាសរសើរមិនដាច់ពីមាត់ចំពោះ ស្ត្រីម្នាក់ផាត់មុខស្រដៀង Mona Lisa (មានវីដេអូ)គ្រប់គ្នាសរសើរមិនដាច់ពីមាត់ចំពោះ ស្ត្រីម្នាក់ផាត់មុខស្រដៀង Mona Lisa (មានវីដេអូ)

ស្ត្រី​ជន​ជាតិ​ចិន​ម្នាក់ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ក្រោយ​បង្ហាញ​វីដេអូ​ផាត់​មុខ​ស្រដៀង​រូប​គំនូរ​ដ៏​ល្បី Mona Lisa។

ស្ត្រី​វ័យ ២៧​ឆ្នាំ​ឈ្មោះ He Yuya ​បាន​បង្ហោះ​វីដេអូ​របស់​ខ្លួន​ផាត់​មុខ​ស្រដៀង​រូប​គំនូរ​របស់​វិចិត្រ​ករ​ដ៏​ល្បី​ល្បាញ Leonardo da Vinci ដោយ​ប្រើ​ប្រាស់​គ្រឿង​ផាត់​មុខ​ធម្ម​តា​ប៉ុណ្ណោះ។ ស្ត្រី​រូប​នេះ​បាន​ប្រាប់ MailOnline ឲ្យ​ដឹង​ថា​ខ្លួន​បាន​ធ្វើ​ការ​ផាត់​មុខ​នេះ​ឡើង​ក្រោយ​មាន​ការ​ស្នើ​សុំ​ជា​ច្រើន​ពី Followers ហើយ​មិន​នឹក​ស្មាន​ថា​វីដេអូ​នេះ​ល្បី​ពេញ​អ៊ីនធឺណិត​នោះ​ទេ។ លើស​ពី​នេះ​ទៀត នាង​ក៏​មាន​សមត្ថភាព​ពិសេស​អាច​ផាត់​មុខ​ស្រដៀង​ Lady Ermine ដែល​ជា​គំនូរប្រេង​របស់ Leonardo da Vinci ផងដែរ។

គួរ​ឲ្យ​ដឹង​ថា វីដេអូ​របស់​នាង​ត្រូវ​បាន​គេ​ចូល​មើល​ជាង ២០​លាន​ដង​ក្នុង​បណ្ដាញ​សង្គម​ Dou Ying ហើយ​ធ្វើ​ឲ្យ​គ្រប់​គ្នា​សរសើរ​មិន​ដាច់​ពី​មាត់​ដោយ​សារ​ជំនាញ​ពិសេស​របស់​នាង៕






សូមទស្សនាវីដេអូខាងក្រោម ៖