ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយកអាជ្ញាធរជាតិអប្សរាបានដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងចុះតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 39
អគ្គនាយកអាជ្ញាធរជាតិអប្សរាបានដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងចុះតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងចុះតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធនានា បានចូលរួមក្នុងកិច្ចប្រជុំ និងចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ គោលបំណងសំខាន់នៃសកម្មភាពនេះ គឺដើម្បីត្រួតពិនិត្យ និងផ្តល់យោបល់បច្ចេកទេសមួយចំនួន សម្រួលកិច្ចការងារឱ្យមានភាពរលូនទទួលបានប្រសិទ្ធភាព និងនិរន្តរភាព។

នាឱកាសនោះ ឯកឧត្តមអគ្គនាយក ក៏បានណែនាំថ្នាក់ដឹកនាំគ្រប់នាយកដ្ឋានគួរប្រើយន្តការណ៍មួយដើម្បីជំរុញ នឹងបង្កើនប្រសិទ្ធភាពការងារឱ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។ ជាពិសេស ធ្វើការផ្លាស់ប្ដូរយោបល់ ក្នុងការអនុវត្តកិច្ចការងារក្នុងជំហានបន្តបន្ទាប់ទៀតឱ្យកាន់តែប្រសើរ៕

អត្ថបទ៖នាយដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គីមអាន

អត្ថបទទាក់ទង