ខ្មែរប៉ុស្ដិ៍ Close

    ការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ជាមួយប្រព័ន្ធទិន្នន័យពន្ធគយបានដាក់ឲ្យដំណើរការជាផ្លូវការហើយ!!!

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1372
    ការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ជាមួយប្រព័ន្ធទិន្នន័យពន្ធគយបានដាក់ឲ្យដំណើរការជាផ្លូវការហើយ!!!ការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ជាមួយប្រព័ន្ធទិន្នន័យពន្ធគយបានដាក់ឲ្យដំណើរការជាផ្លូវការហើយ!!!

    នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ជាមួយប្រព័ន្ធទិន្នន័យពន្ធគយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការចូលរួមដឹកនាំពីលោកជំទាវ កុយ សុដានី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ។

    ការតភ្ជាប់ប្រព័ន្ធនេះ នឹងធ្វើការផ្ទៀតផ្ទាត់ លេខសម្គាល់សន្លឹកពន្ធនាំចូល ដើម្បីទាញយកព័ត៌មានយានយន្ត មកប្រើប្រាស់សម្រាប់ការចុះបញ្ជីយានយន្ត ដែមចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កភាពងាយស្រួលក្នុងការផ្តល់សេវា ទប់ស្កាត់ការក្លែងបន្លំឯកសារសាធារណៈ ចំណេញពេលវេលាក្នុងការចុះបញ្ជីយានយន្ត និងបង្កើនការប្រមូលចំណូលពន្ធគយផងដែរ។

    សូមបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃដាក់ឲ្យដំណើរការសាកល្បងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ មកដល់ថ្ងៃដាក់អោយដំណើរការផ្លូវការនេះ មានរយៈពេលប្រមាណជាង ០២ខែ ដែលបានផ្ទៀងផ្ទាត់គល់បញ្ជីយានយន្តប្រមាណជិត ១០ម៉ឺនគ្រឿង (រថយន្តប្រមាណ១៣.០០០គ្រឿង)។

    អត្ថបទទាក់ទង