ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ហ៊ុន ម៉ាណែត៖ សមាជិកបក្សម្នាក់ៗត្រូវបន្តធ្វើអំពើល្អ បម្រើប្រជាជន ស្មោះត្រង់ជាមួយប្រជាជន និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 45
ឯកឧត្តម ហ៊ុន ម៉ាណែត៖ សមាជិកបក្សម្នាក់ៗត្រូវបន្តធ្វើអំពើល្អ បម្រើប្រជាជន ស្មោះត្រង់ជាមួយប្រជាជន និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ ឯកឧត្តម ហ៊ុន ម៉ាណែត៖ សមាជិកបក្សម្នាក់ៗត្រូវបន្តធ្វើអំពើល្អ បម្រើប្រជាជន ស្មោះត្រង់ជាមួយប្រជាជន និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ

ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានលើកឡើងថា យុវជនជាកោសិកាបន្តវេន ដែលគណបក្សប្រជាជនកម្ពុជាបានយកចិត្តទុកដាក់រៀបចំថ្នាល ថែទាំ និងកសាងសមត្ថភាពជាប់ជាប្រចាំ និងតាំងតែពីដើមរៀងមក ដើម្បីធានាបាននូវនិរន្តរភាព និងឧត្តមភាពនៃការដឹកនាំ និងការចូលរួមបំពេញភារកិច្ចរបស់គណបក្សលើគ្រប់កិច្ចការសង្គម-នយោបាយ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន ពីមួយជំនាន់ទៅមួយជំនាន់។ ដូច្នេះ ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងមានភារកិច្ច ០៣ សំខាន់ គឺ បន្តថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន កសាងសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀតក្នុងពេលបច្ចុប្បន្ន និងរៀបចំមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អ្នកជំនាន់ក្រោយ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវ ជនគណបក្សខេត្តព្រះវិហារ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២២។ ឯកឧត្តមប្រធានបានបន្ថែមទៀតថា គុណធម៌របស់សមាជិកបក្សម្នាក់ៗ គឺ ជាកត្តាជោគជ័យរបស់បក្សយើង ហើយទោះក្នុងរូបភាពជាក្រុម ឬជាបុគ្គល យើងត្រូវបន្តធ្វើអំពើល្អ បម្រើប្រជាជន ស្មោះត្រង់ជាមួយប្រជាជន និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ។ ទន្ទឹមនេះ ការ ចូលរួមចំណែកផ្សព្វផ្សាយ និងចែករំលែកស្នាដៃ និងសមិទ្ធផលនានារបស់បក្ស ក៏ដូចជារបស់ថ្នាក់ដឹកនាំ និងសមាជិកបក្ស ក៏ជាកិច្ចការសំខាន់របស់យុវជនផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនយើងអាចសម្រេចចិត្តបានត្រឹមត្រូវដោយបន្តផ្តល់ទំនុក ចិត្ត និងបោះឆ្នោតជូនគណ បក្សប្រជាជនកម្ពុជា បន្តដឹក នាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍន ភាព និងនិរន្តរភាពនៃសន្តិ ភាព សម្រាប់អ្នកជំនាន់ក្រោយ ដូចប្រសាសន៍សម្តេចតេជោប្រធានគណបក្ស”គ្រប់កាលៈទេសៈណាក៏ដោយ គណបក្សប្រជាជនត្រូវតែឈ្នះ ដើម្បីបន្តដឹកនាំប្រទេស ថែ រក្សាសុខសន្តិភាព និងការអភិវឌ្ឍរាប់សិបឆ្នាំតទៅមុខទៀត”។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សម្តេចតេជោហ៊ុន សែន ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណ បក្សប្រជាជនកម្ពុជា បានដឹក នាំកសាងប្រទេសកម្ពុជាឱ្យចេញពីស្ថានភាពក្រីក្រលំបាកខ្វះខាត ហើយកាលនោះ មជ្ឈដ្ឋានអន្តរជាតិបានល្បីថាកម្ពុជាជាតំបន់អសន្តិសុខ ជាចម្ការមីនដែលពួកគេភ័យខ្លាច តែឥទ្បូវត្រូវបានប្រែក្លាយមកជាសម្បូរសប្បាយ ជាកោះ សន្តិភាព និងជាប្រទេសដែលទទួលបានប្រជាប្រិយភាពទាំងក្នុងតំបន់ និងសាកល លោក។ ក្នុងន័យនេះ យុវជនដែលជាកម្លាំងស្នូល និងជាកម្លាំងបន្តវេនរបស់បក្ស មានភារកិច្ចចូលរួមចំណែកធានានិរន្តរភាពនៃការដឹកនាំប្រទេស ដោយត្រូវខិតខំបំពេញការងារដោយប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីសន្តិភាព ស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រជាជន ក៏ដូចជាការរួប រួមប្រមូលផ្តុំកម្លាំងមហាសាម គ្គី ដើម្បីកសាង និងអភិវឌ្ឍជាតិឱ្យរុងរឿងទៅមុខ៕ វិទ្យុជាតិកម្ពុជា

អត្ថបទទាក់ទង