ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការខកចិត្តចំពោះព័ត៌មានបំភ្លៃមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនិងរូបភាពកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 64

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ – Special Programme to Promote Investment in Preah Sihanouk Province 2024» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការខកចិត្តចំពោះព័ត៌មានបំភ្លៃមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាព និងរូបភាពរបស់ប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុនេះតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាបានកសាងឡើងវិញអស់ជិត២០ឆ្នាំ ដើម្បីបង្ហាញថា កម្ពុជាមានសន្ដិភាព ស្ថិរភាព ដើម្បីអាចឱ្យអ្នកទេសចរមកទស្សនអង្គរវត្ត មកទស្សនាកម្ពុជា។ ប៉ុន្ដែបច្ចុប្បន្ន មានព័ត៌មានអាក្រក់ពាក់ព័ន្ធនឹងសន្ដិសុខ តែ ២ ឬ ៣ បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។

ទន្ទឹមនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាជ្ញាធរឱ្យថែរក្សាសន្តិសុខឱ្យបានល្អនៅខេត្តព្រះសីហនុ ព្រោះកត្តាសន្តិសុខនេះមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញភ្ញៀវទេសចរ។ កិច្ចការងារនេះ គឺជាកិច្ចការដ៏ធំដែលអាចឱ្យយើងសម្រេចបាននូវការទាក់ទាញសក្ដានុពលនៃការីកចម្រើនពហុវិស័យប្រកបដោយចីរភាព៕

អត្ថបទទាក់ទង