ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជធានីភ្នំពេញបច្ចុប្បន្នមានការរីកចម្រើនជឿនលឿនខ្លាំងក្លា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 92

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលគ្មានគោលនយោបាយលើកទីក្រុងភ្នំពេញទៅកាន់ទីតាំងផ្សេងនោះទេ។ សម្ដេចថា បច្ចុប្បន្ននេះរាជធានីភ្នំពេញមានភាពរីកចម្រើនខ្លាំងណាស់ ទាំងនៅប៉ែកខាងកើតទន្លេមេគង្គ និងប៉ែកខាងជើងក៏កំពុងចាប់ផ្កើមរីកចម្រើនជាបណ្តើរៗ ហើយពីមុនឱ្យតែតំបន់ណាមានការអភិវឌ្ឍ គឺត្រូវកាត់ចូលរាជធានីភ្នំពេញ ដែលធ្វើឱ្យខេត្តកណ្តាលកាន់តែរួមតូចទៅៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នាទីក្រុងមែលប៊ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធគឺរាជរដ្ឋាភិបាលនៅបន្តធ្វើបន្ថែមទៀត ពីព្រោះសុខសន្តិភាពយើងមាន ស្ថិរភាពយើងមាន ហើយយើងនឹងនៅបន្តបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្របន្តទៀត នៅលើទឹកដីអង្គររបស់កម្ពុជា ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ នេះជាការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា៕

អត្ថបទទាក់ទង