ខ្មែរប៉ុស្ដិ៍ Close

    លើកនេះHuawei លេងមែនទែនហើយគឺ Huawei Y7 Pro 2018(វីដេអូ)

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1532

    ស្មាតហ្វូនថ្មី កាមេរ៉ា៣ Huawei Y7 Pro 2018 ដែលមានទម្ងន់១៥៥ក្រាម មានទំហំអេក្រង់ ៥,៩៩ inh Full View Display។ Huawei Y7 Pro 2018 បំពាក់មកដោយប្រព័ន្ធប្រតិបត្តិការ Andriod 8.0 លើសពីនេះ Chip របស់វាត្រូវបានគេបំពាក់មកជាមួយនូវ snapdragon 430 ជាមួយនិងCPU Octa-core 1.4 GHz និងRam 3 GB ដែលធ្វើអោយដំណើរការនៃការលេង Game អោយមានដំណើររលូនតែម្តង មិនរអាក់រអួលនោះទេ ចំណែកឯទំហំ ផ្ទុកទិន្ទន័យមានរហូតទៅដល់ ៣២ GB + External memory រហូតទៅ២២៨ GB, Slot SIM មាន២ Slot ផងដែរ, កាមេរ៉ា៣ Huawei Y7 Pro 2018 មាន 13 MP+2 MP ដែលអាចផ្តិតរូបបានស្អាតជាមួយបច្ចេកវិទ្យាឈានមុនគេ ធ្វើអោយរូបរបស់យើងព្រិលខាងក្រោយ និង កាមេរ៉ាមុខរបស់វាមានទំហំ ៨ MP+ Flash មួយគ្រាប់ដែលភ្ជាប់មកនៅខាងមុខផងដែរ។
    អ្វីដែលពិសេសនោះគឺ Face Unlock គឺជាបច្ចេកវិទ្យា Scan មុខដោះសោរ ដែលជាបច្ចេកវិទ្យាដែលគេកំពុងពេញនិយមនាពេលសម័យនេះ មានទំហំកាន់ថ្មខ្លាំងដែលមាន ៣០០០ មីលីអំព៉ែម៉ោង ប្រើពីព្រឹកដល់ល្ងាចប្រើអស់ចិត្តតែមិនអស់ថ្ម

     

    ប្រភព៖ Khmerload