ខ្មែរប៉ុស្ដិ៍ Close

Drone ដែលអាចហោះបានក្នុងរយៈពេលរហូតដល់១ឆ្នាំ គ្រោងនឹងបង្កើតឡើង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 90
Drone ដែលអាចហោះបានក្នុងរយៈពេលរហូតដល់១ឆ្នាំ គ្រោងនឹងបង្កើតឡើង Drone ដែលអាចហោះបានក្នុងរយៈពេលរហូតដល់១ឆ្នាំ គ្រោងនឹងបង្កើតឡើង

សម្រាប់ឧបករណ៍ Drone ដែលមនុស្សទូទៅកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន គឺអាចហោះបានត្រឹមរយៈពេល 10 ទៅ 20នាទីប៉ុណ្ណោះ ព្រោះវាពឹងផ្អែកលើថាមពលថ្ម មិនមែនសាំង។ ប៉ុន្ដែ ស្របពេលជាមួយគ្នានេះ យើងសង្កេតឃើញក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយបាននិងកំពុងព្យាយាមកែប្រែបញ្ហានេះ ហើយបង្កើត Drone ថ្មីដែលជាឧបករណ៍នាថ្ងៃអនាគត។

ចំពោះក្រុមហ៊ុនដែលផ្ដួចផ្ដើមគំនិតនេះឡើងគឺមានឈ្មោះថា BAE System និង Prismatic ហើយនាពេលថ្មីៗនេះ ក្រុមហ៊ុនទាំងពីរបាននិងកំពុងព្យាយាមអភិវឌ្ឍន៍លើបច្ចេកវិទ្យាខ្លួន និងបង្កើត Drone ថ្មីដែលមានឈ្មោះថា PHASA-35 ជាមួយនឹងសមត្ថភាពអាចហោះលើអាកាស និងទៅគ្រប់ទីកន្លែងបានក្នុងរយៈពេលរហូតដល់ទៅ 12ខែឯណោះ។

ជាការពិតណាស់ ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនេះជោគជ័យ តម្រូវការបច្ចេកវិទ្យាថាមពលថ្មគឺជារឿងដ៏ចាំបាច់មួយ។ ក្រៅពីនេះ ការគ្រប់គ្រងលើទម្ងន់ និងកម្ដៅពន្លឺព្រះអាទិត្យក៏ជារឿងសំខាន់ដែរ។ គួរបញ្ជាក់ផងដែរថា Drone នេះគឺមិនដូចគ្នា Drone ដែលយើងទាំងអស់គ្នាកំពុងប្រើប្រាស់រាល់ថ្ងៃឡើយ ព្រោះវាមានទំហំរហូតដល់ទៅ 35ម៉ែត្រ ដែលស្មើនឹងពាក់កណ្ដាលយន្ដហោះ Boeing 747 ឯណោះ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ វាមានទម្ងន់ត្រឹម 150គ.ក ប៉ុណ្ណោះ។

PHASA-35 នឹងត្រូវបានបង្ហោះទៅលើអាកាសក្នុងកម្ពស់ 70,000ហ្វីតគិតពីភពផែនដី ជាមួយនឹងរយៈពេលហោះរហូតដល់ទៅ 1ឆ្នាំឯណោះ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន BAE Systems បានមានប្រសាសន៍ថា “ឧបករណ៍នេះគឺអាចហោះហើរបានយូរបំផុត ដោយសារតែវាមានទម្ងន់ស្រាល និងផលិតឡើងពីជាតិសរសៃកាបោន។ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធសូឡា Drone នេះនឹងអាចសាកថ្មដោយខ្លួនឯងបាននៅលើអាកាស។”