ខ្មែរប៉ុស្ដិ៍ Close

ដំណឹងល្អ! ឥឡូវនេះ អ្នកកំពង់ឆ្នាំងអាចប្រើ Wi-Fi សាធារណៈ​ដោយសេរី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ បច្ចេកវិទ្យា 272
ដំណឹងល្អ! ឥឡូវនេះ អ្នកកំពង់ឆ្នាំងអាចប្រើ Wi-Fi សាធារណៈ​ដោយសេរី ដំណឹងល្អ! ឥឡូវនេះ អ្នកកំពង់ឆ្នាំងអាចប្រើ Wi-Fi សាធារណៈ​ដោយសេរី

លោក ត្រាំ អ៊ីវតឹក រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ២៩ ខែ​មិថុនា ឆ្នាំ២០១៨ នេះ បាន​អញ្ជើញ​ក្នុង​ពិធី​សម្ពោធ​វិទ្យាល័យ​ហ៊ុន​សែន​ទួលខ្ពស់ និង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ Wi-Fi សាធារណៈ​ស្ថិត​នៅ​ភូមិ​រកា​ទង ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង។

កន្លងមក​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដាក់ដំណើរការ​ប្រព័ន្ធ Wi-Fi សាធារណៈ​​ចំនួន ២​ទីតាំងរួច​មក​ហើយ គឺ​នៅ​សួនច្បារ​សម្ដេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង។

គម្រោង Wifi សាធារណៈនិង Digital Connectivity for School ចំនួន ៥​ ទីតាំងផ្សេងទៀត នឹង​ត្រូវ​ធ្វើការ​ដំឡើង​នៅ​ខេត្ត-ក្រុង របស់​កម្ពុជាជា​បន្ត​បន្ទាប់​។

#ទីតាំង​ទាំង ៥​នោះ មាន​ដូចជា៖

  • សួនច្បារ​សម្ដេច ហ៊ុន សែន
  • សួនច្បារ​មុខ​ព្រះបរមរាជវាំង
  • វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង
  • វិទ្យាល័យ ហ៊ុន សែន ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង
  • វិទ្យាល័យ អ៊ីវ៉ាស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ៕