ខ្មែរប៉ុស្ដិ៍ Close

រោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មីមួយ មានទុនវិនិយោគជាង ៣លានដុល្លារ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40

រោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មីមួយទៀតរបស់ក្រុមហ៊ុន «KING LIAN (CAMBODIA) GARMENT FACTORY CO.,LTD.» ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុញ្ញាតឱ្យបើកដំណើរការជាមួយទុនវិនិយោគជាង ៣លានដុល្លារសហរដ្ឋអាមេរិក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់តាមទំព័រ Facebook ថា រោងចក្រនេះមានទីតាំងស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មីនេះ អាចផ្តល់ការងារ បានប្រមាណ ១,២២៥កន្លែង។

យោងតាមរបាយការណ៍របស់ក្រសួងការងារ​ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៩ សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធរួមមានទាំងរោងចក្រកាត់ដេរសម្លៀកបំពាក់ផងនោះ មានសរុបជាង១ម៉ឺនកន្លែង ផ្តល់ការងារជូនកម្មករ និយោជិតបានជាង ១លាន ៥សែននាក់។ កម្មករ និយោជិតនៅក្នុងវិស័យវេយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ត្រូវបានដំឡើងប្រាក់ឈ្នួលអប្បបរិមាប្រមាណ ១៩០ដុល្លារនៅក្នុងឆ្នាំ២០២០នេះ៕

អត្ថបទទាក់ទង