ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤៨នាក់ ជាសះស្បើយចំនួន ៩៥នាក់ និងមិនមានអ្នកស្លាប់នោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 506
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤៨នាក់ ជាសះស្បើយចំនួន ៩៥នាក់ និងមិនមានអ្នកស្លាប់នោះទេ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤៨នាក់ ជាសះស្បើយចំនួន ៩៥នាក់ និងមិនមានអ្នកស្លាប់នោះទេ

ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៨នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៩៥នាក់ និងមិនមានអ្នកស្លាប់នោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron និងមាន ៨នាក់ ជាករណីនាំចូល។

សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២១,៤៣៨​នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៧,៧២៨នាក់ និងស្លាប់សរុបចំនួន ៣,០១៥នាក់៕

អត្ថបទទាក់ទង