ខ្មែរប៉ុស្ដិ៍ Close

ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ចំនួន ១នាក់ត្រូវបានព្យាបាលជាសះស្បើយ និងពុំមានករណីឆ្លងថ្មីនោះទេសម្រាប់ថ្ងៃនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កីឡា - សុខភាព 40
ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ចំនួន ១នាក់ត្រូវបានព្យាបាលជាសះស្បើយ និងពុំមានករណីឆ្លងថ្មីនោះទេសម្រាប់ថ្ងៃនេះ ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ចំនួន ១នាក់ត្រូវបានព្យាបាលជាសះស្បើយ និងពុំមានករណីឆ្លងថ្មីនោះទេសម្រាប់ថ្ងៃនេះ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនៅកម្ពុជានោះទេ ប៉ុន្តែអ្នកជំងឺចំនួន ១នាក់ត្រូវបានព្យាបាលជាសះស្បើយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា ធ្វើតេស្តលើសំណាកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិកាណ៍៣វិច្ឆិកា ក្រសួងបានធ្វើតេស្តលើមនុស្សចំនួន ៥៦នាក់ថែមទៀតកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ម្សិលមិញ ហើយលទ្ធផលតេស្តបង្ហាញថា ពួកគេមិនមានឆ្លងកូវីដ-១៩ នោះទេ។ ដោយរាប់ចាប់តាំងពីថ្ងៃទី ៤ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ចំនួនអ្នកដែលបានធ្វើតេស្តរកមេរោគកូវីដ-១៩ មានចំនួន ១៧៣៤នាក់ ក្នុងនោះ ៤នាក់រកឃើញថាមានផ្ទុកកូវីដ-១៩ និង ១៧៣០នាក់ផ្សេងទៀត នៅរក្សាលទ្ធផលអវិជ្ជមានដដែល។

ចំណែកឯអ្នកជំងឺដែលជាសះស្បើយនោះគឺបុរសជនជាតិបារាំងអាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសបារាំង ឆ្លងកាត់ប្រទេសសឹង្ហបុរី និងបានមកដល់កម្ពុជានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០ព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០១នាក់ (ស្រី ៦១នាក់ និងបុរស ២៤០នាក់) ក្នុងនោះ ចំនួនអ្នកដែលបានព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៩នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ធ្លាក់មកនៅ ១២នាក់៕

អត្ថបទទាក់ទង