លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចូលថ្វាយបង្គុំព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌
នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តម អគ្គនាយក បានអញ្ជើញចូលថ្វាយបង្គុំ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ដើម្បីពិភាក្សាយោបល់ជាមួយព្រះអង្គអំពីការងារអនាគតនៃការកសាងសារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ និងបានបូជានូវគ្រឿងឧបភោគថ្វាយព្រះអង្គមួយចំនួនដែរ៕