ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមជួសជុលផ្លូវថ្នល់ឡើងវិញទាំងអស់នៅចុង ឆ្នាំ២០១៨​ នេះតទៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 36
អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមជួសជុលផ្លូវថ្នល់ឡើងវិញទាំងអស់នៅចុង ឆ្នាំ២០១៨​ នេះតទៅ អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមជួសជុលផ្លូវថ្នល់ឡើងវិញទាំងអស់នៅចុង ឆ្នាំ២០១៨​ នេះតទៅ

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា បានមាន​ប្រសាសន៍ថា ផ្លូវថ្នល់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នឹងត្រូវធ្វើការជួសជុលឡើងវិញទាំងអស់នៅចុងឆ្នាំ ២០១៨ខាងមុននេះតទៅ។

លោកស្រីបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ដែលធ្វើឡើងនៅរដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី៣០ ខែតុលាកន្លងទៅ។

លោកស្រីរដ្ឋមន្រ្តី បានឲ្យដឹងទៀតថា គោលបំណងសំខាន់នៃការរៀបចំជួសជុលផ្លូវទាំងអស់របស់អាជ្ញាធរជាតិអប្សរាឡើងវិញ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមានការកើនឡើងយ៉ាងឆាប់រហ័សមកកាន់ខេត្តសៀមរាប។

គួររម្លឹកថា៖ ផ្លូវប្រៀបដូចសរសៃឈាមរបស់ប្រទេសជាតិ។ នារយៈពេលចុងក្រោយនេះ អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុល និងកែលម្អប្រព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងរមណីយដ្ឋានអង្គរ បំណងដើម្បីលើកសោភ័ណភាព និងការសម្រួលដល់ការធ្វើដំណើរដល់សាធារណជនទូទៅ តួយ៉ាងដូចផ្លូវក្នុងវង់តូច និងវង់ធំ។ យ៉ាងណាមិញ ត្បិតបានអភិវឌ្ឍបានច្រើនយ៉ាងណាក្ដី ក៏នៅមានផ្លូវខ្លះមានការខូចខាតផងដែរ មូលហេតុទាំងនោះដោយសារការដឹកជញ្ជូនធ្ងន់ៗ និងចរាចរណ៍មានភាពមមាញឹកជាងពេលមុនៗជាដើម៕