ខ្មែរប៉ុស្ដិ៍ Close

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីវប្បធម៌ សហគមន៍ និងយុវជននៃប្រទេសសិង្ហបុរី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 38
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីវប្បធម៌ សហគមន៍ និងយុវជននៃប្រទេសសិង្ហបុរី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីវប្បធម៌ សហគមន៍ និងយុវជននៃប្រទេសសិង្ហបុរី

នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឆ្លៀតក្នុងឱកាសដ៏មមាញឹកនៃកិច្ចប្រជុំមហាសន្និបាតលើកទី៤១នៃអង្គការយូណេស្កូ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្ដម Edwin Tong រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជននៃប្រទេសសិង្ហបុរី ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យវប្បធម៌នាពេលអនាគត។

អត្ថបទទាក់ទង