ខ្មែរប៉ុស្ដិ៍ Close

    ប្រធានអាជ្ញាធរជាតិអប្សរា ចុះតាមដានការងារជួសជុលព្រះវិហារនៅវត្តរាជបូណ៌និងការកសាងកុដិនៅវត្តលលៃ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1763

    នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសបំពេញភារកិច្ចនាខេត្តសៀមរាប លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យនិងតាមដានការវិវត្តនៃដំណើរការជួសជុលព្រះវិហារវត្តរាជបូណ៌។

    ក្នុងពេលអញ្ជើញត្រួតពិនិត្យនោះ លោកស្រីរដ្ឋមន្រ្តី បានអញ្ជើញចូលក្រាបថ្វាយបង្គុំព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ដើម្បីទូលថ្វាយព្រះអង្គអំពីការវិវត្ត និងផែនការសកម្មភាពដើម្បីជំរុញពន្លឿនការជួសជុលព្រះវិហារ។

    ដោយឡែក នៅព្រឹកថ្ងៃដដែល លោកស្រី ក៏បានអញ្ជើញចុះពិនិត្យការកសាងកុដិចំនួន១ខ្នងក្នុងវត្តលលៃដើម្បីសម្រួលដល់ការគង់អាស្រ័យរបស់ព្រះសង្ឃដែលបានស្ម័គ្រព្រះទ័យនិមន្តពីទួលប្រាសាទលលៃមកគង់នៅបរិវេណខាងក្រោមនៃប្រាសាទលលៃវិញ៕

    អត្ថបទទាក់ទង