ខ្មែរប៉ុស្ដិ៍ Close

លោក វ៉ា ថន ដឹកនាំគណៈប្រតិភូជូនពរថ្នាក់ដឹកនាំខេត្តប៊ិញភឿក និងប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 56
លោក វ៉ា ថន ដឹកនាំគណៈប្រតិភូជូនពរថ្នាក់ដឹកនាំខេត្តប៊ិញភឿក និងប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម លោក វ៉ា ថន ដឹកនាំគណៈប្រតិភូជូនពរថ្នាក់ដឹកនាំខេត្តប៊ិញភឿក និងប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បាន អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចូលរួមអបអរសាទរ និងជូនពរលោកស្រី ត្រើន ទ្វេ ហៀន អនុលេខាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក លោក លោកស្រី និងបងប្អូនប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាមនាពេលខាងមុខ។

ក្នុងពិធីនោះក៏មានការចូលរួមពីសំណាក់ លោកអភិបាលខេត្តមណ្ឌលគិរី លោកអភិបាលខេត្តស្ទឹងត្រែង លោកអភិបាលរងខេត្តកំពង់ចាម លោកអភិបាលរងខេត្តត្បូងឃ្មុំ លោកអភិបាលរងខេត្តកំពង់ធំ កម្លាំងទាំងបីប្រភេទ នាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីមួយចំនួនទៀត។

ក្នុងនោះ លោក វ៉ា ថន សូមថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការកន្លងមក និងបន្តទៅមុខទៀតអំពីគុណបំណាច់ទាំងនេះជំរុញអោយប្រជាពលរដ្ឋកម្ពុជា មានឱកាសក្នុងការកសាងប្រទេស រហូតមានការអភិវឌ្ឍលើគ្រប់វិស័យព្រមទាំងសង្ឃឹមថាខេត្តក្រចេះ និងខេត្តប៊ិញភឿក ពិតជាបន្តកិច្ចសហការ ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងការរក្សាបាននូវសន្តិសុខ សណ្តាប់សាធារណៈនៅតាមតំបន់ព្រំដែនកាន់តែល្អរវាងខេត្ត និងខេត្ត ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង