ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ២២នាក់ ជាសះស្បើយចំនួន ១១នាក់ និងមិនមានអ្នកស្លាប់នោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 124
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ២២នាក់ ជាសះស្បើយចំនួន ១១នាក់ និងមិនមានអ្នកស្លាប់នោះទេ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ២២នាក់ ជាសះស្បើយចំនួន ១១នាក់ និងមិនមានអ្នកស្លាប់នោះទេ

ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២២នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១១នាក់ និងមិនមានអ្នកស្លាប់នោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron និងមាន១៧នាក់ ជាករណីនាំចូល។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៨៤៧ ​នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៧,១២៩ នាក់ និងស្លាប់សរុបចំនួន ៣,០១៥នាក់៕

អត្ថបទទាក់ទង