ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកសកម្មភាពផ្សារបឹងកេងកងជាបណ្ដោះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 50
រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកសកម្មភាពផ្សារបឹងកេងកងជាបណ្ដោះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកសកម្មភាពផ្សារបឹងកេងកងជាបណ្ដោះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

តាមរយៈសេេចក្ដីសម្រេចចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពទិញ-លក់ដូរផ្សេងៗនៅផ្សារបឹងកេងកង ចំនួន ១៤ថ្ងៃ គិតចាប់ពីម៉ោង សូន្យ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។

ចំណែកឯសន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ ចំពោះបុគ្គលខាងលើទាំងឡាយណា ដែលមិនព្រមសហការ នឹងត្រូវប្រឈមមុខនឹងការពិន័យអន្តរការណ៍ ក្នុងកម្រិតទឹកប្រាក់ចន្លោះពី ១លានរៀល ទៅ ១០លានរៀល។

សូមអាននូវសេចក្ដីសម្រេចទាំងស្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញដូចខាងក្រោម៖

អត្ថបទទាក់ទង