ខ្មែរប៉ុស្ដិ៍ Close

ការស្ថាបនាផ្លូវជាតិលេខ១០ ប្រវែង ១៩៨,៥១៨ គម សម្រេចបាន ៥៤,៨៩%ហើយ គិតត្រឹមចុងឆ្នាំ២០២១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 14
ការស្ថាបនាផ្លូវជាតិលេខ១០ ប្រវែង ១៩៨,៥១៨ គម សម្រេចបាន ៥៤,៨៩%ហើយ គិតត្រឹមចុងឆ្នាំ២០២១ ការស្ថាបនាផ្លូវជាតិលេខ១០ ប្រវែង ១៩៨,៥១៨ គម សម្រេចបាន ៥៤,៨៩%ហើយ គិតត្រឹមចុងឆ្នាំ២០២១

កាលពីថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ លោកអគ្គនាយករង ស្រេង ស្រស់ តំណាងអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានអង្គភាពអនុវត្ត គម្រោង (PIU) និងលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពនៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដោយមានការចូលរួមអមដំណើរពីមន្ត្រីជំនាញ និងថ្នាក់ដឹកនាំក្រុមហ៊ុន ដែលប្រចាំការនៅការដ្ឋានផ្លូវដ៏វែងឆ្លងកាត់ព្រៃព្រឹក្សាដ៏ស្រស់បំព្រងនេះ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាឱ្យការសាងសង់ស្របតាមស្តង់ដាបច្ចេកទេសប្រកប ដោយគុណភាពបានរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង ក៏ដូចជាក្នុងគោលបំណងដើម្បីផលិត ព័ត៌មានទុកជាឯកសារអំពីផ្លូវនេះនៅមុន និងក្រោយពេលការស្ថាបនាសំដៅធ្វើការប្រៀបធៀប និងស្វែង យល់អំពីលក្ខណៈបច្ចេកទេស ការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញក្នុងការសាងសង់ និងឆ្លុះបញ្ចាំងអំពី ការយកចិត្តទុកដាក់លើការងារបច្ចេកទេសផងដែរ។

ឆ្លៀតឱកាសក្នុងដំណើរចុះពិនិត្យផ្លូវនេះ លោកអគ្គនាយករង បានធ្វើបង្ហាញអំពីព័ត៌មានបច្ចេកទេសទាក់ ទងនឹងការសាងសង់ផ្លូវនេះ ជាពិសេសទាក់ទងនឹងការលំបាកដែលក្រុមវិស្វករបានជួបប្រទះ និងពុះពារ ជំនះគ្រប់ឧបសគ្គ ដើម្បីដោះស្រាយក្នុងអំឡុងពេលនៃការសាងសង់។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៨,៥១៨គីឡូម៉ែត្រតភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិត ចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST) សាងសង់ស្ពានចំនួន២៨ កន្លែងប្រវែង២ ៩២៤,៤៦ម៉ែត្រដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ហើយគិតត្រឹមចុងឆ្នាំ ២០២១ គម្រោងនេះសម្រេចវឌ្ឍនភាពការងារជារួមបាន៥៤,៨៩%ហើយ៕

ភ្នំប្រម៉ោយ នាស្រុកវាលវែង ខេត្តពោធិ៍សាត់
ភ្នំប្រម៉ោយ នាស្រុកវាលវែង ខេត្តពោធិ៍សាត់

ភ្នំប្រម៉ោយ នាស្រុកវាលវែង ខេត្តពោធិ៍សាត់
ភ្នំប្រម៉ោយ នាស្រុកវាលវែង ខេត្តពោធិ៍សាត់

អត្ថបទទាក់ទង