ខ្មែរប៉ុស្ដិ៍ Close

បណ្ណាល័យដ៏ធំមួយ បំពាក់សៀវភៅរាប់រយក្បាល បម្រើដល់ការអាន និងសិក្សាស្រាវជ្រាវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 17
បណ្ណាល័យដ៏ធំមួយ បំពាក់សៀវភៅរាប់រយក្បាល បម្រើដល់ការអាន និងសិក្សាស្រាវជ្រាវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បណ្ណាល័យដ៏ធំមួយ បំពាក់សៀវភៅរាប់រយក្បាល បម្រើដល់ការអាន និងសិក្សាស្រាវជ្រាវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

បន្ទាយមានជ័យ៖​ ស្ថិតក្នុងវិទ្យាល័យភ្នំស្រុក នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លោក វង្ស សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធបណ្ណាល័យ​ យ៉ូវ ឆុំ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ថិតនៅមិត្តស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពី​ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត លោក កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ មន្ត្រីរាជការ អង្គភាពពាក់ព័ន្ធ អភិបាលស្រុក ក្រុមប្រឹក្សាស្រុក-ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។

នៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ លោកតាលោកយាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៤៣០នាក់ លោក វង្ស សូត្រ បានកោតសរសើរដល់លោក កែវ ពិសិដ្ឋ និងលោកស្រី​ ស៊ឹម សុផល​ រួមនឹងកូនចៅលោកតា យ៉ូវ ឆុំ និងលោក យាយ​ ណាយ សោភាត់ ដែលបានសាងសង់បណ្ណាល័យដ៏ស្កឹមស្កៃនៅបរិវេណវិទ្យាភ្នំស្រុក ដើម្បីតម្កល់ប្រយោជន៍ និងចែករំលែកទម្លាប់ការអានដល់សិស្សានុសិស្សអភិវឌ្ឍន៍សមត្ថភាព ឆ្លើយតបនឹងការជឿនលឿនសព្វថ្ងៃ។

ជាអតីតសិស្សដែលធ្លាប់សិក្សារៀនសូត្រនៅវិទ្យាល័យនេះផង ពិសេសដើម្បីរំលឹកគុណដល់លោកឪពុក យ៉ូវ ឆុំ ជាសាស្ត្រាចារ្យ​ និងអ្នកម្តាយ ណាយ សោភាត់ ទើបលោក កែវ ពិសិដ្ឋ បានចំណាយថវិកាសាងសង់បណ្ណាល័យនេះ ដែលស្តែងពីគុណតម្លៃការអប់រំ បម្រើផលប្រយោជន៍សាធារណៈយ៉ាងធំធេង ចាក់គ្រឹះក្នុងសង្គមជាតិ ពិសេសមនុស្សជំនាន់ក្រោយតាមជនបទ។

បណ្ណាល័យ យ៉ូវ ឆុំ បានបំពាក់សៀវភៅរាប់រយក្បាល ច្រើនចំណងជើង ច្រើនវិស័យផ្នែក បម្រើដល់ការអាន និងសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស ក៏ដូចជាមហាជនទូទៅ។ បណ្ណាល័យ យ៉ូវ ឆុំ បានចាត់ទុកជាបណ្ណាល័យធំ មានរចនាបទស្អាតជាងគេ នាពេលបច្ចុប្បន្ន ក្នុងចំណោមសាលារៀនដែលមានជាង ៨០០ នៅក្នុងខេត្តបន្ទាយមានជ័យ៕

អត្ថបទទាក់ទង