ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១២នាក់ និងអ្នកស្លាប់ចំនួន​ ៤នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 29
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១២នាក់ និងអ្នកស្លាប់ចំនួន​ ៤នាក់ រូបភាពបង្ហាញពីការធ្វើតេស្តរកមើលកូវីដ១៩នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១២នាក់ និងអ្នកស្លាប់ចំនួន​ ៤នាក់ (ក្នុងនោះមាន ៣នាក់មិនបានចាក់វ៉ាក់សាំង)។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៣២៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,៦៨០នាក់ និងស្លាប់សរុបចំនួន ២,៩៧៨នាក់៕

អត្ថបទទាក់ទង