ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកពីយុទ្ធសាស្រ្តត្រីកោណដើម្បីសម្រេចនយោបាយឈ្នះឈ្នះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 61
សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកពីយុទ្ធសាស្រ្តត្រីកោណដើម្បីសម្រេចនយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកពីយុទ្ធសាស្រ្តត្រីកោណដើម្បីសម្រេចនយោបាយឈ្នះឈ្នះ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីយុទ្ធសាស្រ្តត្រីកោណដែលបានអនុវត្តមុនពេលដែលកម្ពុជាអនុវត្តយុទ្ធសាស្រ្តចតុកោណ ហើយសម្តេចក៏បានបញ្ជាក់ថា នយោបាយឈ្នះឈ្នះបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៦មកម៉្លេះដែលត្រូវបានអនុវត្តនៅតំបន់ឱរ៉ាល់។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ដែលចំណាយថវិកាជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តត្រីកោណរួមមាន៖ ទី១-សន្តិភាវូនីយកម្មផ្ទៃក្នុងប្រទេស ទី២-សមាហរណកម្មក្នុងសហគមន៍អន្តរជាតិ និងទី៣-ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នៅក្នុងដំណាក់កាលយុទ្ធសាស្រ្តត្រីកោណនោះដែរ កម្ពុជាយើងចាប់ផ្តើមចូលកាន់កាប់នៅក្នុងកៅអីអង្គការសហប្រជាជាតិ ចូលទៅក្នុងតំបន់អាស៊ាននិងអង្គការពាណិជ្ជកម្មពិភពលោក។ ចាប់តាំងពីពេលនោះមក កម្ពុជាបានចាប់ផ្តើមងើបឡើងជាប្រជាជាតិមួយឈានឆ្ពោះទៅមុខរហូតដល់សព្វថ្ងៃនេះ៕

អត្ថបទទាក់ទង