លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងបន្តចុះជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាថ្ងៃស្អែក
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន ២៣នៅក្នុងខេត្តកំពង់ស្ពឺ។ គិតចាប់តាំងពីដើម ខែមករា ឆ្នាំ២០១៨ មកដល់ត្រឹមជំនួបនៅថ្ងៃស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបកម្មករ កម្មការិនីសរុបជិត ៦០ម៉ឺននាក់ហើយ។
ជំនួបសំណេះសំណាលនៅថ្ងៃស្អែក នឹងធ្វើឡើងនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជំនួបនៅថ្ងៃស្អែកជាជំនួបលើកទី៥ហើយសម្រាប់ខេត្តកំពង់ស្ពឺ នៅសល់ជំនួបមួយលើកទៀត ទើបបញ្ចប់ជុំទី១នៅក្នុងខេត្តកំពង់ស្ពឺនេះ៕