ខ្មែរប៉ុស្ដិ៍ Close

យឹម ស៊ីណន៖ សម រង្ស៊ី ក្បត់ហើយ ក្បត់ទៀត!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 59
យឹម ស៊ីណន៖ សម រង្ស៊ី ក្បត់ហើយ ក្បត់ទៀត! យឹម ស៊ីណន៖ សម រង្ស៊ី ក្បត់ហើយ ក្បត់ទៀត!

លោក យឹម ស៊ីណន អតីតសកម្មជនរបស់អតីតគណបក្សប្រឆាំងនៅប្រទេសកូរ៉េ បានចេញមុខបកអាក្រាតអំពីអំពើក្បត់របស់ លោក សម រង្ស៉ី ម្តងហើយម្តងទៀត ក្នុងការធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសកម្ពុជា។

តាមរយៈហ្វេសបុកនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក យឹម ស៊ីណន បានរៀបរាប់ដូច្នេះថា៖

«ក្បត់ហើយ ក្បត់ទៀត។ លោក សម រង្ស៉ី យករូបថតឥស្សរជននយោបាយទាំងពីរនេះមកផុសប្រៀបផ្ទឹមគ្នា គឺបានកំពុងរំលឹកនូវប្រវត្តិសាស្រ្តចាស់ដ៏សែនឈឺចាប់បំផុត ឲ្យមហាជនបានដឹង»។ តើលោក សម រង្ស៉ី បានធ្វើយ៉ាងណាចំពោះលោកទាំងពីរ?

  • FUNCINPEC សម្តេចក្រុមព្រះលើកតម្កើង លោក សម រង្ស៉ី រហូតដល់ជាសមាជិក ឧត្តមក្រុមប្រឹក្សាជាតិ និងផ្តល់តំណែងដល់ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ។ ទោះខុសត្រូវយ៉ាងណា លោក សម រង្ស៉ី គួរខិតខំផ្សះផ្សាពង្រឹងសាមគ្គីផ្ទៃក្នុង គណបក្សដឹកនាំប្រទេសជាតិ បម្រើម្ចាស់ឆ្នោតនៅទូទាំងប្រទេស។ ប៉ុន្តែលោក សម រង្ស៊ី បែរជាដោយសារគំនុំបុគ្គលជាធំក្បត់មេទៅបង្កើត គណបក្សជាតិខ្មែរ បំបែកហ៊្វុនស៊ិនប៉ិចក្បត់រាស្រ្តម្ចាស់ឆ្នោតឆ្នាំ១៩៩៣។ មិនតែប៉ុណ្ណោះលោក សម រង្ស៉ី បានឃុបឃិត ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបំផ្លាញសម្តេចក្រុមព្រះទាំងស្រុងតែម្តង រហូតដល់ថ្ងៃចូលទីវង្គតនៃទ្រង់ក៏មិនចេញសារលិខិតផ្លូវការរំលែទុក្ខមួយសន្លឹកក្នុងនាមជាអតីតកូនចៅ និងអ្នកនយោបាយដូចគ្នា។
  • CNRP ខណៈពេល លោក កឹម សុខា កំពុងជាប់ឃុំឃាំង ហើយគណបក្សប្រឈមនឹងការរំលាយ, លោក សម រង្ស៊ី បែរជានាំគ្នារត់ចោលស្រុក បោះបង់ចោលសមរភូមិ។ លុះរំលាយ CNRP ហើយក៏នាំ «ដេកផ្ទះស្ទះឯង» ជួយឱ្យបោះឆ្នោតដោយគ្មាន CNRP ឆ្នាំ២០១៨ ប្រព្រឹត្តិទៅយ៉ាងរលូន។ ឯមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ប្រមាថព្រះមហាក្សត្រ បំបះបំបោរយោធា គឺបង្កើតសោកនាដកម្មដល់បណ្តាអ្នកប្រជាធិបតេយ្យទាំងមូល។ នៅទីបំផុតលោក សម រង្ស៊ី នាំគ្នីគ្នាត្រឡប់ទៅផ្ទះចាស់ (គណបក្សភ្លើងទៀន) ក្បត់សង្រ្គោះជាតិ, ក្បត់លោកប្រធានបក្ស (លោក កឹម សុខា), ក្បត់សមាជិក សមាជិកា និងក្បត់ឆន្ទៈរាស្រ្ត ម្ចាស់ឆ្នោតឆ្នាំ២០១៣ ដែលគាំទ្រភ្លូកទឹក ភ្លូកដី មានអ្នកគាំទ្រខ្លះលក់ទាំងមាន់ទាជ្រូក ខ្លះរហូតលក់ដល់ឆ្កែទៀតផង។

ដូច្នេះសូមកុំនិយាយថា «លោក សម រង្ស៉ី ជាអ្នកបង្រួបបង្រួមអ្នកប្រជាធិបតេយ្យឱ្យសោះធាតុពិត សម រង្ស៉ី នេះឯងដែលជាអ្នកបំផ្លាញបក្សអ្នកប្រជាធិបតេយ្យធំបំផុតគឺ FUNCINPEC ហើយថ្មីៗចុងក្រោយនេះគឺ CNRP»

លោក យឹម ស៊ីណន បានបញ្ជាក់ថា «សម រង្ស៉ី មានន័យថា ជាមនុស្សក្បត់, ក្បត់ហើយក្បត់ទៀត, ក្បត់ដើម្បីបំផ្លាញកម្លាំងអ្នកប្រជាធិបតេយ្យខ្មែរ ឱ្យរលាយដូចអំបិលត្រូវទឹក»

អត្ថបទទាក់ទង