ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី ទោះបីចង់ចូលតាមច្រកណា ក៏វាសនាមានតែ ១គត់គឺ គុក!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 40
លិខិតមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី ទោះបីចង់ចូលតាមច្រកណា ក៏វាសនាមានតែ ១គត់គឺ គុក! លិខិតមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី ទោះបីចង់ចូលតាមច្រកណា ក៏វាសនាមានតែ ១គត់គឺ គុក!

សៀមរាប៖ ថ្មីៗនេះ អេង ឆៃអ៊ាង បាននិយាយតាមវិទ្យុបរទេសផ្កាប់មុខមួយថា៖ «កំពុងសិក្សាជម្រើសផ្លូវ៣» ក្នុងការរុញគូទ សម រង្ស៊ី ឲ្យចូលមកកម្ពុជាគឺអាចតាម៖ ផ្លូវទឹក, ផ្លូវគោក, ផ្លូវអាកាស។ ឱ! អេង ឆៃអ៊ាង! ធ្លាប់លេងល្បែងឡើងញៀន តែល្ងង់ក្នុងនយោបាយ។ មេកំសាករបស់លោកអាចមកតាមផ្លូវណាក៏បានដែរ ប៉ុន្តែជោគវាសនាមានតែ១គត់ គឺវៃខ្នោះញាត់គុក ហើយតែប្រហែសចូលគុកដោយទាំង អេង ឆៃអ៊ាង ទៀត។

ខ្ញុំប្រាប់ អេង ឆៃអ៊ាង ឲ្យយល់និងក៏អាចប្រាប់បន្តទៅ សម រង្ស៊ី ផងដែរ។ វិធីតែមួយគត់ដើម្បីអាចចូលមកតាមផ្លូវទាំង៣ ហើយរួចពីការចាប់ខ្លួនញាត់ចូលគុក នោះគឺត្រូវឲ្យ សម រង្ស៊ី បំបែករាងកាយដូចតទៅ៖ ព្រលឹងចូលតាមអាកាស, ឈាមចូលតាមទន្លេឬសមុទ្រ, ហើយឆ្អឹងចូលតាមផ្លូវគោក។ មានតែវិធីនេះទេ ទើបរួចផុតពីការចាប់ខ្លួនបានមែន (sic)។

ចំពោះ វិទ្យុអាស៊ីសេរី ដែលជាវិទ្យុអុជអាលចង្រៃផ្កាប់ មុខ៖
អ្នកណាដែលវិទ្យុគ្មានមាយាទនេះនាំសម្ភាសន៍អុជអាលរុញគូទញីចម្ទេសគឺ បើមិនស្លាប់ ក៏ជាប់គុក ឬរត់ចោល ស្រុកដែរ ហើយរត់ផាស់ក្រញាំដោយទាំង ជុន ចាន់បុត្រ ដែលបន្លំខ្លួនចូលគុកព្រៃស និងបានវេចបង្វិចលើករត់ទាំងការិយាល័យវិទ្យុនេះដោយសារអត់ច្បាប់និងគេចពន្ធផងដែរ។ នេះគេហៅថា ក្រុមបបេរថោក ធូរថ្លៃ និងជាក្រុមចាក់រុកឲ្យខ្លោច រោលឲ្យឆៅ។

ចំពោះទណ្ឌិត សម រង្ស៊ី វិញ៖
សារជាតិជាអ្នកនយោបាយពេញដោយគំនុំ គឺគ្រប់ពាក្យសម្តីមិនចោលកំហឹងសងសឹកឡើយ។ ប៉ុន្មានថ្ងៃនេះ ឃើញកោកកាកស្រែកជំទាលអំពាវនាវជំរុញឲ្យសកម្ម ជនចេញឈរខាងមុខ ខណៈខ្លួនឯងស្រពីចស្រពិលកំសាកលិបក្នុងស្នូកដូចអណ្តើក បានតែស្រែកពីខាង ក្រៅ។ ជាមួយគ្នានេះ និយាយដដែលៗអំពាវនាវឲ្យកង កម្លាំងប្រដាប់អាវុធបែរកាណុងបាញ់កងកម្លាំងគ្នាឯងរបស់រាជរដ្ឋាភិបាល។ សម រង្ស៊ី អីក៏ឆោតយ៉ាងនេះ!? ត្រឹមការអនុវត្តច្បាប់ចាប់អ្នកទោសម្នាក់ញាត់គុក មិនចាំបាច់ដល់ប្រើកម្លាំងច្រើនពេកទេ គឺប៉ូលីស តែបីនាក់គ្រប់គ្រាន់ក្នុងការចាប់ខ្លួន សម រង្ស៊ី បានហើយ។ សម រង្ស៊ី ពិតជាភ្លើមិនយល់អំពីរបៀបរបបរបស់សមត្ថកិច្ចមែន។ ដល់ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ បើ សម រង្ស៊ី ព្រហ៊ើនចូលមកមែន គឺកងកម្លាំងប្រដាប់អាវុធ នឹងដេកក្នុងបន្ទាយមើលទូរទស្សន៍ចង់ដឹងថាតើប៉ូលីស៣នាក់ នឹងចាប់វៃខ្នោះ សម រង្ស៊ី តាមស្តង់ដារអាមេរិកឬយ៉ាងណា!?

ការពិត! សម រង្ស៊ី បានឃ្លាតឆ្ងាយពីមនោសញ្ចេតនារបស់ប្រជាជនកម្ពុជាហើយ។ កឹម សុខា បានបោះសម្តីឌឺដងផាឲ្យ សម រង្ស៊ី កប់មាត់ថា៖ «កំសាក! រុញគេឲ្យធ្វើជាឈ្នាន់ជំនួសអ្វីដែលខ្លួនមិនហ៊ានធ្វើ»។ បើ សម រង្ស៊ី មិនអាចស្វែងយល់ពីប្រជាជនកម្ពុជាជាទូទៅ ក៏គួរស្វែងយល់ពីទឹកចិត្តសកម្មជននៅសេសសល់របស់ខ្លួន។ តើស្ថានភាពយ៉ាងណាពេលរំលាយបក្សសង្គ្រោះជាតិ!? គឺសូន្យ!។ ម្យ៉ាងទៀត រវាងការយកខ្លួនបម្រើមហិច្ឆតានយោបាយទុច្ចរិតបំផ្លាញប្រទេសជាតិរបស់ សម រង្ស៊ី និងការយកពេលវេលាគិតគូរពីជីវភាពអនាគតកូនៗរបស់ខ្លួន ច្បាស់ណាស់គឺប្រជាជនកម្ពុជា នឹងមិនល្ងង់ចាញ់បោក យកអាយុជីវិតមកក្រាលជាទ្រនាប់ជើងឲ្យជនទាបថោក សម រង្ស៊ី ដែលជា ប៉ុល ពត ទី២ដើរពីលើនោះទេ។ ប្រជាជនក៏នឹងមិនធ្វើជាទាសីនយោបាយបែបនេះដាច់ខាត។

ខ្ញុំក៏សូមផ្តាំផ្ញើជាថ្មីថា បើពួកញៀនល្បែងដូច អេង ឆៃអ៊ាង ឬពួកវិលសតិដូចជា មួរ សុខហ៊ួរ និងជនឆរបោកដូចជា សម រង្ស៊ី រៃអង្គាសលុយ គឺសុំកុំឲ្យសូម្បីតែ ១០០រៀល។ ពួកនេះបោកប្រាស់ យកលុយចាយវាយ លេងល្បែងទេ។ បើបងប្អូនទុកលុយផ្ទាល់ខ្លួនធ្វើបុណ្យទានក្នុងរដូវភ្ជុំ គឺបានកុសលផលបុណ្យច្រើនណាស់។

ជាទីបញ្ចប់! សម រង្ស៊ី ចូលក៏ងាប់ មិនចូលក៏ងាប់។ សម រង្ស៊ី ស្លាប់ឬរស់ ក៏មិនទាក់ទងកម្ពុជានោះទេ ហើយកាន់ តែឆ្លុះបញ្ចាំងថា៖ «ពូជក្បត់ជាតិពីឪ ដល់កូន បានទទួលបាបកម្មទាន់ហន់»។ សម រង្ស៊ី បើកើតជាតិក្រោយ កុំកើតជាមនុស្ស ហើយកុំកើតនៅទឹកដីខ្មែរ៕

ដោយ៖ សេនាជាតិ

អត្ថបទទាក់ទង