ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៧៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៧១នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 30
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៧៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៧១នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៧៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៧១នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៧៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៧១នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់ (៨នាក់ជាអ្នកដែលមិនបានចាក់វ៉ាក់សាំង)។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៣៤នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៧,០៣៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១១,៤២០នាក់ និងស្លាប់សរុបចំនួន ២,៦៨១នាក់៕

អត្ថបទទាក់ទង