ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១០នាក់ ជាសះស្បើយចំនួន ១៥នាក់ និងមិនមានអ្នកស្លាប់នោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 50
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១០នាក់ ជាសះស្បើយចំនួន ១៥នាក់ និងមិនមានអ្នកស្លាប់នោះទេ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១០នាក់ ជាសះស្បើយចំនួន ១៥នាក់ និងមិនមានអ្នកស្លាប់នោះទេ

ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១០នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១៥នាក់ និងមិនមានអ្នកស្លាប់នោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron និងមាន៤នាក់ ជាករណីនាំចូល។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៧២៨ ​នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៧,០៧២ នាក់ និងស្លាប់សរុបចំនួន ៣,០១៥នាក់៕