ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកោះកុង ទទួលជួបពិភាក្សាការងារ និងទទួលសំណើ-សំណូមពរ ពីអាជីវករលក់ដូរក្នុងផ្សារដងទង់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 29

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួបពិភាក្សាការងារ និងទទួលសំណើ-សំណូមពរ ពីអាជីវករលក់ដូរក្នុងផ្សារដងទង់ ស្នើឱ្យអាជ្ញាធរខេត្ត ក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ រៀបចំសណ្តាប់ធ្នាប់អាជីករលក់ដូរខាងក្រៅបរិវេណផ្សារឱ្យបានល្អប្រសើរ ដើម្បីរបៀបរៀបរយ បរិស្ថានអនាម័យ និងផលប្រយោជន៍រួមអាជីវករលក់ដូរខាងក្នុងបរិវេណផ្សារ។

ក្នុងជំនួបខាងលើ លោកស្រីអភិបាលខេត្ត រីករាយទទួលយកនូវសំណើ-សំណូមពររបស់អាជីវករ និងបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សិក្សាគូសគំនូសចំណតយានយន្តជុំវិញបរិវេណផ្សារ និងបានណែនាំឱ្យអាជ្ញាធរក្រុងខេមរភូមិន្ទ និងសមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយអ្នកវិនិយោគផ្សារ ធ្វើការសម្របសម្រួលដោះស្រាយឆ្លើយតបសំណើ-សំណូមពររបស់អាជីវករបានឆាប់ និងមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង