ខ្មែរប៉ុស្ដិ៍ Close

    ខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ អាចទៅចាក់វ៉ាក់សាំង ស៊ីណូហ្វាម បាន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 12428
    ខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ អាចទៅចាក់វ៉ាក់សាំង ស៊ីណូហ្វាម បានខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ អាចទៅចាក់វ៉ាក់សាំង ស៊ីណូហ្វាម បាន

    ក្រសួងការពារជាតិ បានបញ្ជាក់ដល់កងទ័ព និងគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងដូសទី១ ប្រភេទស៊ីណូហ្វាម ថា ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ បានរៀបចំទីតាំងរួចរាល់ហើយ សម្រាប់ការចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាមដូសទី២។

    លោក ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ បានឱ្យដឹងថា ទីតាំងទាំងនោះមាននៅ៖

    1. ទីបញ្ជាការដ្ឋានទ័ពពិសេសកំបូល ខណ្ឌកំបូល
    2. ទីបញ្ជាការដ្ឋានការពារអាកាស ភូមិព្រៃទា ខណ្ឌពោធិសែនជ័យ
    3. ទីបញ្ជាការដ្ឋានយោធភូមិភាគពិសេស ជិតរង្វង់មូលកួរស្រូវ ខណ្ឌដង្កោ
    4. សាលាបឋមសិក្សាច្រាំងចម្រេះ ផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ
    5. សាលាមត្តេយ្យទួលគោក ជិតអាវុធហត្ថផ្ទៃប្រទេស ខណ្ឌទួលគោក
    6. សាលាបឋមសិក្សាវឌ្ឍនវិជ្ជា ខណ្ឌ៧មករា
    7. វិទ្យាល័យ ជាស៊ីមបឹងកេងកង ខណ្ឌបឹងកេងកង
    8. សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុននាង ទួលទំពូង២ ខណ្ឌចំការមន
    9. សាលាភាសាអន្តរជាតិអេស៊ីអ៊ី ព្រែកតាឡុងចាក់អង្រែក្រោម ខណ្ឌមានជ័យ
    10. សាលាបឋមសិក្សាច្បារអំពៅ១ ខណ្ឌច្បារអំពៅ
    11. សាលាបឋមសិក្សាមិត្តភាពកម្ពុជាចិន ឃ្មួញ ផ្លូវហាណូយ ខណ្ឌសែនសុខ
    12. សាលាបឋមសិក្សាព្រែកព្នៅ ផ្លូវជាតិលេខ៥ ខណ្ឌព្រែកព្នៅ
    13. វិទ្យាល័យព្រែកលាភ ខណ្ឌជ្រោយចង្វារ
    14. មន្ទីរពេទ្យព្រះកេតុមាលា ខណ្ឌដូនពេញ
    15. និងក្រុងតាខ្មៅ ខេត្តកណ្តាល គឺនៅស្នាក់ការកាកបាទក្រហមកម្ពុជា សាខាខេត្តកណ្តាល។

    លោកបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនៅតាមគោលដៅនិមួយៗ គឺមានរយៈពេលពី ៥ថ្ងៃ ទៅ៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃចាប់ផ្តើមដំបូង ដែលក្នុងនោះសម្រាប់ខណ្ឌពោធិសែនជ័យ ខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ ចាប់ផ្តើមតាំងពីថ្ងៃទី២០ ខែមេសា ខណៈខណ្ឌកំបូល និងខណ្ឌសែនសុខ អនុវត្តចាប់ពីថ្ងៃទី២១ ខែមេសា។

    ដោយឡែក សម្រាប់ខណ្ឌចំការមន ខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌ៧មករា ខណ្ឌបឹងកេងកង ខណ្ឌឫស្សីកែវ ខណ្ឌច្បារអំពៅ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដំណើរការចាប់ពីថ្ងៃទី២២ ខែមេសានេះតទៅ ឯខណ្ឌដង្កោ ចាប់ផ្តើមនៅថ្ងៃទី២៣ ខែមេសា និងខណ្ឌព្រែកព្នៅ ចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា។

    លោកបន្តថា សម្រាប់កងទ័ព និងគ្រួសារកងទ័ព ដែលបានធ្វើដំណើរទៅតាមបណ្តាខេត្ត ក្រៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ពុំអាចទៅចាក់វ៉ាក់សាំងកូវីដ-១៩ តាមគោលដៅ និងកាលបរិច្ឆេទខាងលើ ត្រូវរួសរាន់ទៅទំនាក់ទំនងតាមតំបន់ប្រតិបត្តិការសឹករងយោធាខេត្ត ឬ យោធភូមិភាគចំណុះកងទ័ពជើងគោក ដែលខ្លួនកំពុងស្នាក់នៅ ដើម្បីធ្វើការចុះឈ្មោះត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមពេលវេលាកំណត់ជាក់ស្តែង៕

    អត្ថបទទាក់ទង