ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦៦២នាក់ អ្នកជាសះស្បើយចំនួន ៤៩៣នាក់ និងអ្នកស្លាប់ចំនួន​ ១២នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1065
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦៦២នាក់ អ្នកជាសះស្បើយចំនួន ៤៩៣នាក់ និងអ្នកស្លាប់ចំនួន​ ១២នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦៦២នាក់ អ្នកជាសះស្បើយចំនួន ៤៩៣នាក់ និងអ្នកស្លាប់ចំនួន​ ១២នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៦២នាក់ អ្នកជាសះស្បើយចំនួន ៤៩៣នាក់ និងអ្នកស្លាប់ចំនួន​ ១២នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៨០នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩៩ ៥០៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩៣ ៩០៤នាក់ និងស្លាប់សរុបចំនួន ២ ០៤០នាក់៕

អត្ថបទទាក់ទង