ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ ចុះអនុស្សរណៈយោគយល់ ស្តីពី ការបើកឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀនតាមប្រព័ន្ធឌីជីថល «Wiki School»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 35
ក្រសួងអប់រំ ចុះអនុស្សរណៈយោគយល់ ស្តីពី ការបើកឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀនតាមប្រព័ន្ធឌីជីថល «Wiki School» ក្រសួងអប់រំ ចុះអនុស្សរណៈយោគយល់ ស្តីពី ការបើកឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀនតាមប្រព័ន្ធឌីជីថល «Wiki School»

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់ ស្តីពីការបើកឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀនតាមប្រព័ន្ធឌីជីថល «Wiki School» License តាមរយៈប្រព័ន្ធ Zoom នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីជាការចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថល។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា គោលដៅនៃកិច្ចសហប្រតិបត្តិការ និងជំនួយក្នុងគម្រោង វិទ្យាស្ថានជាតិអប់រំ និងក្រុមហ៊ុនផលិត Poscar Digital ឯ.ក គឺការជាលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងតាមប្រព័ន្ធអេឡិចត្រូនិច នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន និងសាលារៀន ដែលជាការចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថល ដោយសម្រេចការអនុវត្តសកម្មភាពដូចជា ការរក្សាទុកទិន្នន័យក្នុងម៉ាស៊ីន Server និងម៉ាស៊ីនវត្តមានឌីជីថល ចំនួន០៤ គ្រឿងដល់វិទ្យាស្ថានជាតិអប់រំ សម្រាប់រយៈពេល៧ឆ្នាំ ដោយឥតគិតថ្លៃ៕

AKP

អត្ថបទទាក់ទង