ខ្មែរប៉ុស្ដិ៍ Close

លោក គង់ គាំ៖ ការចាកចេញពីក្រុមបំផ្លាញកម្ពុជា ចុះចូលជាមួយ CPP, សុំសិទ្ធិធ្វើនយោបាយ ឬបង្កើតបក្សថ្មី គឺជាការបើកលំហប្រជាធិបតេយ្យ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 48
លោក គង់ គាំ៖ ការចាកចេញពីក្រុមបំផ្លាញកម្ពុជា ចុះចូលជាមួយ CPP, សុំសិទ្ធិធ្វើនយោបាយ ឬបង្កើតបក្សថ្មី គឺជាការបើកលំហប្រជាធិបតេយ្យ លោក គង់ គាំ៖ ការចាកចេញពីក្រុមបំផ្លាញកម្ពុជា ចុះចូលជាមួយ CPP, សុំសិទ្ធិធ្វើនយោបាយ ឬបង្កើតបក្សថ្មី គឺជាការបើកលំហប្រជាធិបតេយ្យ

(ភ្នំពេញ)៖ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានលើកឡើងថា ការចាកចេញពីអតីតក្រុមប្រឆាំង ហើយទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ឬស្នើសុំសិទ្ធិធ្វើនយោបាយ ឬក៏បង្កើតគណបក្សថ្មីនោះ គឺជាលំហប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។

តាមរយៈបណ្តាញសង្គម Facebook នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ លោក គង់ គាំ បានលើកឡើងយ៉ាងដូច្នេះថា៖ «ការប្រកាសបញ្ចប់សមាជិកភាពរបស់ (ក្រុមបំពុល និងបំផ្លាញកម្ពុជា) ឬចុះចូលCPP ឬការសុំសិទ្ធិ ការបង្កើតគណបក្សនយោបាយ(ថ្មី) គឺជាការបើកលំហប្រជាធិបតេយ្យ និង ប្រើគន្លងសម្តែងមតិ ដោយសន្តិវិធី ស្របច្បាប់ នៅគ្រប់វេទិកា(ប្រសើរជាង បរិហារ បង្កហិង្សា តាមចិញ្ចើមផ្លូវ)»។

យ៉ាងហោចណាស់ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន២៦រូប បានទទួលនីតិសម្បទានយោបាយឡើងវិញ បន្ទាប់ពីពួកគេបានដាក់សំណើទៅកាន់ក្រសួងមហាផ្ទៃ។ ក្នុងចំណោមអ្នកស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះ មានអ្នកខ្លះចេញទៅបង្កើតគណបក្សថ្មី និងអ្នកខ្លះទៀតចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការចាកចេញរបស់អ្នកនយោបាយទាំងនោះ ក៏រងនូវការរិះគន់ពីក្រុមប្រឆាំងជាពិសេស លោក សម រង្ស៉ី ដែលចោទថាពួកគេក្បត់ និងត្រូវបានទិញខ្លួនជាដើម។

សម្រាប់ លោក គង់ គាំ, «ប្រជាធិបេត្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស មិនមែនជាកម្មសិទ្ធិ ផ្តាច់មុខរបស់អន្តរជាតិ និងរបស់ CNRP របស់មេដឹកនាំនយោបាយណា ឬបុគ្គលល្បីល្បាញណា ឬ សម រង្ស៊ី – កឹម សុខា ឡើយ»។

លោកបានបញ្ជាក់បន្ថែមទៀតថា «ការបោះឆ្នោតឆ្នាំ២០១៨-ឆ្នាំ២០២២-ឆ្នាំ២០២៣…។ល។ ជាទៀងទាត់ គឺស្របតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជានិច្ច»។

ដោយលើកយកនូវព្រឹត្តិការណ៍អាហ្វហ្គានីស្ថានមករៀបរាប់ លោក គង់ គាំ បានចាប់ផ្តើមនិយាយចំអកដល់ មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ លោក សម រង្ស៉ី និង លោក កឹម សុខា ដែលកន្លងទៅតែងប្រកាសថា ខ្លួនមានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ខណៈដែលមហាអំណាចមួយនេះ ទើបនឹងបោះបង់រដ្ឋាភិបាល និងប្រជាជនអាហ្វហ្គានីស្ថាន ដែលខ្លួនលើកបន្ទុប កាលពី២០ឆ្នាំមុន។

លោកគូសបញ្ជាក់ថា៖ «នៅអាហ្វហ្គានីស្ថាន ស្ថានការណ៍វិវត្តទៅជាយ៉ាងណា (ស្មានមិនត្រូវ)។ នៅកម្ពុជា(អាចដឹងច្បាស់/មិនបាច់ស្មាន) រួមគំនិត ជាមួយអតីត CNRP ជាមួយ សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ គឺប្រឆាំងអំណាចកម្ពុជាស្របច្បាប់»៕

អត្ថបទទាក់ទង