លោក ខៀវ សុភ័គ ៖ ក្រសួងមហាផ្ទៃ បានទទួលលិខិតស្នើសុំបង្កើតគណបក្ស “ឆន្ទៈខ្មែរ” ហើយ តែនៅស្នាមមេដៃ

ដោយ៖ ទី និរន្ដ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨​ | ព័ត៌មានទូទៅ |

អ្នកនំាពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ឲ្យដឹងថា ក្រសួងមហាផ្ទៃ បានទទួលសំណើរបស់លោក គង់ មុនីកា រួចហើយ កាលពីរសៀលថ្ងៃ២៦ មេសា សំណើចុះបញ្ជីឈ្មោះគណបក្សនយោបាយរួច កាលថ្ងៃទី២៦ មេសា ឆ្នាំ២០១៨។

អ្នកនំាពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៧ មេសា ឆ្នាំ២០១៨ ថា «យើងបានទទួលលិខិតស្នើសុំរួចហើយ កាលពីម្សិលមិញ យើងចាត់ចែងហើយ។ ប៉ុន្តែមិនទាន់ទទួលបានស្នាមមេដៃ​នោះទេ។ យើងទទួលបានអស់ហើយ ប៉ុន្តែនៅស្នាមមេដៃ​ ដោយតម្រូវឲ្យចាប់ពី៤ពាន់ឡើងទៅ។ ពេលវេលានៅយូរជាងកន្លះខែទៀត»

សូមជម្រាបថា លោក គង់ មុនីកា កូនប្រុសពៅលោក គង់ គាំ អ្នកនយោបាយជើងចាស់ បានដាក់លិខិតស្នើសុំចុះបញ្ជីឈ្មោះគណបក្សឆន្ទៈខ្មែរ រួចហើយ កាលពីរសៀលថ្ងៃទី២៦ មេសាកន្លងមក។

ការបង្កើតគណបក្សឆន្ទៈខ្មែរ ត្រូវបានក្រុមអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានធ្វើការរិះគន់យ៉ាងខ្លំាងចំពោះក្រុមគ្រួសារលោក គង់ គាំ ដែលងាកចេញពីអតីតគណបក្សសង្គ្រោះជាតិមកបង្កើតគណបក្សថ្មីមួយនេះ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕

បញ្ចេញមតិ
អត្ថបទទាក់ទង