ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តបន្ទាយមានជ័យ បន្តនាំយកគ្រឿងចក្រស្តារអាងបុរាណ ដើម្បីសង្គ្រោះស្រូវប្រជាកសិករ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
អភិបាលខេត្តបន្ទាយមានជ័យ បន្តនាំយកគ្រឿងចក្រស្តារអាងបុរាណ ដើម្បីសង្គ្រោះស្រូវប្រជាកសិករ អភិបាលខេត្តបន្ទាយមានជ័យ បន្តនាំយកគ្រឿងចក្រស្តារអាងបុរាណ ដើម្បីសង្គ្រោះស្រូវប្រជាកសិករ

ដោយទទួលបានអនុសាសន៍ណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ ដើម្បីរកវិធានការដោះស្រាយបញ្ហាទឹកជូនប្រជាកសិករធ្វើស្រែ រសៀលថ្ងៃសៅរ៍ទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ ជំនាញបច្ចេកទេសធនធានទឹកខេត្ត លោក យឹម ប៊ុនរ៉ុមប្រធានមន្ទីរ និងអាជ្ញាធរដែនដី លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ .លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង នាំយកអេស្កាវ៉ាទ័រ ចាប់ផ្តើមស្តារអាងកណ្តោល ទំហំ ២៥០០ម៉ែត្រ រាងអក្សV ខ្នង១៥ម៉ែត្រ ទីតាំងនេះជាកន្លែងប្រភពទឹកមួយដ៍សំខាន់ ដើម្បីយកទឹកទៅស្រោចស្របស្រូវវស្សា~ប្រាំងប្រជាពលរដ្ឋ និងបម្រើឲ្យវិស័យកសិកម្មនៅតំបន់នោះតែម្តង។

សូមបញ្ជាក់ថា​ អាងកណ្តោល ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ ៕

អត្ថបទទាក់ទង