ខ្មែរប៉ុស្ដិ៍ Close

អតីតសកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តបន្ទាយមានជ័យ សារភាពកំហុសដែលធ្លាប់ចូលរួមអនុវត្តតាមផែនការដ៏ខ្មៅកង្វក់ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី (មានវីដេអូ)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 16
អតីតសកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តបន្ទាយមានជ័យ សារភាពកំហុសដែលធ្លាប់ចូលរួមអនុវត្តតាមផែនការដ៏ខ្មៅកង្វក់ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី (មានវីដេអូ) អតីតសកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តបន្ទាយមានជ័យ សារភាពកំហុសដែលធ្លាប់ចូលរួមអនុវត្តតាមផែនការដ៏ខ្មៅកង្វក់ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី (មានវីដេអូ)

លោក មនោ ជាគ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យាមួយរូប នៃវិទ្យាល័យភ្នំធំ ដែលស្ថិតនៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានមានជ័យ ហើយក៏ជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិផងដែរនោះ ដែលជាម្ចាស់ account ចម្ប៉ា ព្រៃនគរ និងជា ម្ចាស់ Page សង្រ្គោះជាតិខ្មែរដោយភាពរីកចម្រើន បានចេញមុខអំពាវនាវជាសាធារណៈដល់យុវជនទាំងអស់ ឈប់ចាញ់បោកក្រុមឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ សម រង្សី ទៀតទៅ និងភ្ញាក់រលឹកមកគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាពដើម្បីការរីកចម្រើនរបស់ប្រជាជននិងប្រទេសជាតិ។

លោកក៏បានរៀបរាប់ថា កន្លងមកលោកបានធ្វើការ like និង share ព័ត៌មានមួយចំនួន ទាក់ទងនឹងការផ្តួលរំលំរដ្ឋាភិបាល ពីក្រុមឧទ្ទាមខុសច្បាប់ ឬក្រុមឧទ្ទាមក្រៅច្បាប់របស់ សម រង្ស៊ី ឬក៏ទណ្ឌិត សម រង្ស៊ី ជាច្រើនដែលទាក់ទងនឹងការមួលបង្កាច់ ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាជាចោរក្បត់ជាតិ ឬក៏ធ្វើតាមផែនការយួនជាដើម ដែលបានដាក់ផែនការឱ្យតាមការរៀបចំរបស់គេ។ លោកបានឆ្លើយបំភ្លឺថា ទាក់ទងនឹងព័ត៌មានដែលគេឱ្យមកគឺត្រូខិតខំចែកចាយបន្ត (share) ធ្វើព័ត៌មានក្លែងក្លាយទាំងនោះរីកសុះសាយ ដើម្បីទាញប្រជាពលរដ្ឋទាំងនោះឱ្យទៅទទួលដំណើររបស់ជនក្បត់ជាតិ សម រង្ស៊ី ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

លោកគ្រូ មនោ វិជ្ជា ក៏បានសន្យាថានឹងកែរាល់កំហុសឆ្គងទាំងអស់ ដោយសន្យានឹងឈប់ប្រព្រឹត្តគ្រប់រូបភាព គ្រប់សកម្មភាពដែលបានកើតឡើង និងបានអំពាវនាវដល់បងប្អូនយុវជនទាំងអស់កុំចាញ់បោកគេដូចលោកទៅលើក្រុមឧទ្ទាមក្រៅច្បាប់សម រង្ស៊ី និងបក្ខពួកគេដទៃទៀត និងសូមយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិភាពដែលមានរួចជាស្រេចទៅហើយ ក្រោមកិច្ចដឹកនាំរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានមាគ៌ាដឹកនាំត្រឹមត្រូវល្អប្រសើរក្នុងពេលសព្វថ្ងៃនេះ។

លោកគ្រូ មនោ ក៏បានធ្វើការសន្យាចំពោះមុខច្បាប់ចេញពីដួងចិត្តខ្លួនឯងថា បើសិនជារាល់ព័ត៌មានទាំងអស់ បើសិនជាលោក post ឬក៏ share បន្ត លោកនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ហើយលោកក៏បានធ្វើការសំណូមពរទៅដល់យុវជនទាំងអស់ កុំឱ្យចាញ់បោកក្រុមឧទ្ទាមក្រៅច្បាប់សម រង្ស៊ី បន្តទៀតនិងរួមថែរក្សាសន្តិភាពឱ្យបានល្អប្រសើរជាមួយរាជរដ្ឋាភិបាលស្របច្បាប់៕

សូមទស្សនាវីដេអូ៖

អត្ថបទទាក់ទង