ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន បន្ដអំពាវនាវដល់អ្នកសារព័ត៌មានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ ក្នុងកាលៈទេសៈកម្ពុជា និងសកលលោកកំពុងជួបបញ្ហាកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 78
សម្ដេចតេជោ ហ៊ុន សែន បន្ដអំពាវនាវដល់អ្នកសារព័ត៌មានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ ក្នុងកាលៈទេសៈកម្ពុជា និងសកលលោកកំពុងជួបបញ្ហាកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន បន្ដអំពាវនាវដល់អ្នកសារព័ត៌មានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ ក្នុងកាលៈទេសៈកម្ពុជា និងសកលលោកកំពុងជួបបញ្ហាកូវីដ-១៩

(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមចូលរួមឲ្យបានសកម្មថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញទំនាក់ទំនងសង្គមនានា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា ក៏ដូចសកលលោកទាំងមូល កំពុងជួបប្រទះមហន្តរាយនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសារលិខិត «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៧ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ចូលរួមឲ្យបានសកម្មថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងបន្លំ តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញទំនាក់ទំនងសង្គមនានា ដោយការផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ ឲ្យប្រជាពលរដ្ឋ បានយល់ដឹងទាន់សភាពការណ៍»។

លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏សូមឲ្យអ្នកសារព័ត៌មានទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានអប់រំ ដល់ប្រជាពលរដ្ឋបង្កើនការ ប្រុងប្រយ័ត្នជាប់ជានិច្ច រួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយការរស់នៅប្រកបដោយ អនាម័យល្អ រក្សាគម្លាតសង្គម និងអនុវត្ត ឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួនតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ជៀសវាងការរស់នៅដោយគ្មានអនាម័យ និងការប្រមូលផ្តុំគ្នា ដែលជាប្រភពនៃការចម្លងជំងឺនេះ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា ក៏ដូចសកលលោកទាំងមូល កំពុងជួបប្រទះមហន្តរាយ នៃការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ពួកគេបានផ្សព្វផ្សាយព័ត៌មានក្លែងបន្លំបង្កចលាចលភាពវឹកវរនៅក្នុងសង្គម និងធ្វើឲ្យប្រជាជនកើតជំងឺភ័យខ្លាច ហើយទម្លាក់កំហុស និងវាយប្រហារមក លើរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រនិងលើកកម្ពស់សិទ្ធិ សេរីភាពនៃការ បញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន ដែលត្រូវ ធានា ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ ស្ដីពីរបបសារព័ត៌មាន ដែលធានានូវឯករាជ្យភាព នៃការផ្សាយព័ត៌មានដោយគ្មានការត្រួតពិនិត្យ ជាមុន សិទ្ធិនៃការរក្សាការសម្ងាត់ ស្ដីពីប្រភពព័ត៌មានរបស់ខ្លួន។ រាជរដ្ឋាភិបាលកម្ពុជា ពិតជាត្រូវការស្ថាប័នសារព័ត៌មាន ដែលមានថាមពលប្រកបដោយការ ទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយព័ត៌មាន។

សម្ដេចតេជោបន្ដទៀតថា ស្ថិតនៅក្នុងកាលៈទេសៈ នៃការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ដ៏កាចសាហាវនេះ សូមឲ្យស្ថាប័នសារព័ត៌មានទាំងអស់ ផ្សព្វផ្សាយ ព័ត៌មានដោយមានការប្រុងប្រយ័ត្នខ្ពស់ និងមានប្រភពច្បាស់លាស់ ផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានប្រាកដប្រជា ហើយព័ត៌មានដែលយកជាផ្លូវការ គឺប្រភពព័ត៌មាន ដែលចេញពីក្រសួងសុខាភិបាលតែមួយគត់។

ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកសារជាថ្មីម្ដងទៀត ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលកំពុងបំពេញការងារលើវិស័យ សារព័ត៌មាននៅក្នុងកម្ពុជា ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ច ឲ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ ហើយត្រូវអនុវត្តឲ្យបានតាមពាក្យស្លោក «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ត្រូវជៀសវាងការផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងបន្លំដែលបង្ក ឲ្យមានភាពចលាចលនៅក្នុងសង្គមការញុះញង់ ការជេរប្រមាថ បង្កឲ្យមានការគុំកួន រើសអើង និងអរិភាពនៅក្នុងសង្គម ដែលមិនអាចអត់ឱនឱ្យបានឡើយ៕

ប្រភព ៖ Fresh News

អត្ថបទទាក់ទង