ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល កំណត់យកថ្ងៃចន្ទ រៀងរាល់សប្តាហ៍ក្នុងការធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃជម្ងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ ឯកសារ 56
ក្រសួងសុខាភិបាល កំណត់យកថ្ងៃចន្ទ រៀងរាល់សប្តាហ៍ក្នុងការធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃជម្ងឺកូវីដ-១៩ ក្រសួងសុខាភិបាល កំណត់យកថ្ងៃចន្ទ រៀងរាល់សប្តាហ៍ក្នុងការធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃជម្ងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានជូនព័ត៌មានថា ក្រសួងសម្រេចកំណត់យកថ្ងៃចន្ទ រៀងរាល់សប្តាហ៍ នៅវេលាម៉ោង ៩៖៣០នាទី ធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩។

ក្នុងសេចក្តីជូនព័ត៌មាននេះក្រសួងបានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ។

សន្និសីទក៏នឹងផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់នៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ថា ការសម្រេចធ្វើសន្និសីទសារព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ៕

អត្ថបទទាក់ទង