ខ្មែរប៉ុស្ដិ៍ Close

សម្ដេច ស ខេង ៖​ អត្រាគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់ និងរងរបួសមានការកើនឡើងក្នុងខែកក្កដា បើធៀបនឹងខែមិថុនាកន្លងទៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 62
សម្ដេច ស ខេង ៖​ អត្រាគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់ និងរងរបួសមានការកើនឡើងក្នុងខែកក្កដា បើធៀបនឹងខែមិថុនាកន្លងទៅ សម្ដេច ស ខេង ៖​ អត្រាគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់ និងរងរបួសមានការកើនឡើងក្នុងខែកក្កដា បើធៀបនឹងខែមិថុនាកន្លងទៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងតាមរយៈគេហទំព័រផ្ទាល់ខ្លួនរបស់លោកយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំសូមជម្រាបជូនអំពីលទ្ធផលការងារសុវតិ្ថភាពចរាចរណ៍ប្រចាំខែកក្កដា ឆ្នាំ២០២១ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការថយចុះ បើប្រៀបធៀបនឹងខែកក្កដាដូចគ្នាឆ្នាំ២០២០ ប៉ុន្តែវាជាការគួរឲ្យព្រួយបារម្ភផងដែរដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការកើនឡើងបើប្រៀបធៀបនឹងខែមិថុនាឆ្នាំ២០២១កន្លងទៅនេះ»។

សម្ដេចបានបន្តថា បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញថា នៅក្នុងខែកក្កដាឆ្នាំ២០២១នេះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ២០៨ លើក ក្នុងនោះគ្រោះថ្នាក់កើតមានឡើងនៅពេលយប់មាន ៥៨% ដែលបណ្តាឲ្យមនុស្សស្លាប់ចំនួន ១០៧នាក់ និងរងរបួសធ្ងន់ស្រាលមានចំនួន ២៨២នាក់។ ទិន្នន័យនេះបើប្រៀបធៀបនឹងខែកក្កដាឆ្នាំ២០២០ គឺចំនួនអ្នកស្លាប់មានការថយចុះ ៤០នាក់ស្មើនឹង ២៧% រីឯអ្នករងរបួសគឺថយចុះ ៧០នាក់ស្មើនឹង ២០% ។

ប៉ុន្តែបើយើងធ្វើការប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ក្នុងខែមិថុនាឆ្នាំ២០២១នេះវិញគឺចំនួនអ្នកស្លាប់បានកើនឡើង ១៤នាក់ស្មើនឹង ១៥% និងចំនួនអ្នករងរបួស ៣៩នាក់ស្មើនឹង ១៦%។

មូលហេតុដែលបង្ករឲ្យមានគ្រោះថ្នាក់ទាំងនេះគឺបណ្តាលមកពីការបើកបរដោយល្បឿនលឿនមាន ៣៧% ការមិនគោរពសិទ្ធិមាន ២២% ការមិនប្រកាន់ស្តាំ ១៧% ការវ៉ាជែងមាន ១០% បើកបរដោយស្ថានភាពស្រវឹងមាន ៥% និងកត្តាយានយន្តមាន ១%។ ចំណែកឯភូមិសាស្រ្តដែលមានគ្រោះថ្នាក់ច្រើនគឺនៅរាជធានីភ្នំពេញមានចំនួន ៦៦លើក នៅខេត្តកណ្តាល ១៦លើក និងនៅខេត្តស្វាយរៀង ១៥លើក។

អត្ថបទទាក់ទង