ខ្មែរប៉ុស្ដិ៍ Close

ខេត្តពោធិ៍សាត់ រៀបចំពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់មានរៀបចំពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត យុវជន (សសយក) ក្រុង និងខេត្តពោធិ៍សាត់ យុវជន (សយសស) យុវជនកាយរឹទ្ធិ យុវជន កាកបាទក្រហមកម្ពុជាខេត្ត ក្រុមម៉ូតូឌុប អ្នករត់តាក់ស៊ី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីនៃរដ្ឋបាលក្រុង សង្កាត់ និងមន្រ្តីនៃរដ្ឋបាលខេត្តសរុបចំនួន៥៣៩ នាក់។

ក្នុងពិធីនេះ លោកអភិបាលខេត្ត បានប្រសាសន៍ថាដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតខ្លួននិងមិនបង្កគ្រោះថ្នាក់ដលអ្នកដ៏ទៃ លោកបានណែនាំដូចជា៖

ទី១- បើកបរត្រូវគោរពច្បាប់ចរាចរណ៍

ទី២- បើកបរត្រូវពាក់ពួកសុវត្ថិភាពជាដាច់ខាតនៅពេលបើកបរម៉ូតូនិងពាក់ខ្សែក្រវ៉ាត់ជាដាច់ខាត

ទី៣- បើកបរមិនត្រូវផឹកជាតិស្រវឹងព្រោះវាងាយបង្កគ្រោះដ្នាក់ដល់អ្នកដ៏ទៃហើយគ្រោះថ្នាក់ចរាចរណ៍នេះងាយនឹងស្លាប់ជាងជំងឺអេដស៍ ហើយបើសិនជាយើងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នានោះយើងនឹងគ្មានគ្រោះថ្នាក់ចរាចរណ៍ឡើយ ដូច្នេះសេដ្ឋកិច្ចគ្រួសារក៏មានការកើនឡើងសេដ្ឋកិច្ចសង្គមក៏មានការកើនឡើងដែរ សូមបងប្អូនកូនក្មួយយើងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់៕

អត្ថបទទាក់ទង