ខ្មែរប៉ុស្ដិ៍ Close

មនុស្ស៥នាក់ស្លាប់ និង២នាក់របួសធ្ងន់ ករណីរថយន្តឡិចស៊ីស៤៧០ បុកជាមួយរថយន្តដឹកប្រេង PTT

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 57
មនុស្ស៥នាក់ស្លាប់ និង២នាក់របួសធ្ងន់ ករណីរថយន្តឡិចស៊ីស៤៧០ បុកជាមួយរថយន្តដឹកប្រេង PTT មនុស្ស៥នាក់ស្លាប់ និង២នាក់របួសធ្ងន់ ករណីរថយន្តឡិចស៊ីស៤៧០ បុកជាមួយរថយន្តដឹកប្រេង PTT

កោះកុងៈ មនុស្ស៧នាក់ ត្រូវបានសមត្ថកិច្ចបង្ហាញរបាយការណ៍ថា ស្លាប់ និងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីព្រឹកមិញ នៅលើកំណាត់ផ្លូវជាតិលេខ៤។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា លោក សំ សាមាន បានបញ្ជាក់ប្រាប់ អង្គភាពសារព័ត៌មាន Cam Post ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកមិញនេះ មនុស្ស៥នាក់ បានស្លាប់ភ្លាមៗ ដោយសារឆេះគៀបជាប់នៅក្នុងរថយន្ត ដោយឡែក២នាក់ផ្សេងទៀត រងរបួសធ្ងន់ ត្រូវបានគេជួយសង្គ្រោះ។

យោងទៅតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា មនុស្សចំនួន៥នាក់ បានស្លាប់ក្នុងភ្នក់ភ្លើង និង២នាក់ទៀត បានរងរបួសធ្ងន់ ក្រោយពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីស៤៧០ បុកគ្នាជាមួយរថយន្តដឹកប្រេងក្រុមហ៊ុន Ptt កាលពីវេលា​ម៉ោង៧៖៣០នាទីព្រឹកថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅ​លើផ្លូវជាតិលេខ4​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ​141-142 ​ស្ថិតភូមិអូរជ្រៅ​ ឃុំបឹងព្រាវ​ ស្រុកស្រែអំបិល​ ខេត្តកោះកុង។

របាយការណ៍បង្ហាញទៀតថា គ្រោះថ្នាក់ចរាណ៍នេះ បង្កឡើងរថយន្តឡិចស៊ីស ​470​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ​2H-3679​ ក្នុង​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅភំ្នពេញ​ បាន​បុកជាមួយរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន​ Ptt ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 4A-1215 ក្នុង​ទិសដៅ​បញ្ច្រាសគ្នា​ បណ្តាលឲ្យ​ផ្ទុះឆេះសម្លាប់មនុស្សជាច្រើននាក់។

រហូតមកទល់នឹងម៉ោងជាង១២ថ្ងៃត្រង់នេះ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះទាំងនោះនៅឡើយទេ ពោលស្គាល់ត្រឹមតែអ្នកបើករថយន្តដឹកប្រេងប៉ុណ្ណោះ ១/ឈ្មោះ​ ផាន វិបុល​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ មានទីលំនៅក្រុងភ្នំពេញ​ មុខរបរ​បើកបរ​ ​រថយន្ត​ដឹ​កប្រេង​ របួស​ធ្ងន់។ ២/ឈ្មោះ​ ផាន​ សុង​ ភេទប្រុស​ អាយុ១៨ឆ្នាំ មានអាស័យដ្ឋានជាមួយគ្នា​ របួស​ធ្ងន់។

សូមបញ្ជាក់ថា​ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះសមត្ថកិច្ចជាច្រើនស្ថាប័នបានចុះទៅអន្តរាគមន៍ ខ្លះសម្រួសចរាចរ ខ្លះប្រើរថយន្តពន្លត់អគ្គិភ័យ ដើម្បីបាញ់ពន្លត់មិនឲ្យស៊ីទែនប្រេងធ្លាយផ្ទុះក្លាយទៅជាឧបទ្ទវហេតុធ្ងន់ធ្ងន់ជាងនេះ៕

ប្រភព ៖ campost

អត្ថបទទាក់ទង