ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ មានកត្តាចំនួន ៥ ដែលធ្វើឱ្យកម្ពុជាជោគជ័យលើផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 34
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ មានកត្តាចំនួន ៥ ដែលធ្វើឱ្យកម្ពុជាជោគជ័យលើផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ មានកត្តាចំនួន ៥ ដែលធ្វើឱ្យកម្ពុជាជោគជ័យលើផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងពីកត្តាចំនួន៥ចំណុចដែលបានធ្វើឱ្យកម្ពុជាជោគជ័យលើផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពោលគឺបានលឿនមុនផែនការទៅទៀត។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

កត្តាទាំង៥ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងនោះរួមមាន៖

  • កត្តាទី១- កត្តាដឹកនាំគ្រប់គ្រង និងចាត់ចែង
  • កត្តាទី២- ការសម្រេចចិត្តយកចិនជាបង្អែកយុទ្ធសាស្រ្តចាក់វ៉ាក់សាំង ហើយប្រភពផ្សេងទៀតគាំទ្រ
  • កត្តាទី៣- មានសាច់ប្រាក់សន្សំក្នុងដៃដែលអាចទូទាត់បានភ្លាមៗនៅពេលចុះកិច្ចសន្យាទិញ
  • កត្តាទី៤- មានធនធានមនុស្សសម្រាប់ដំណើរការចាក់វ៉ាក់សាំង រួមមានគ្រូពេទ្យយោធា គ្រូពេទ្យស៊ីវិល និងគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗ
  • និងកត្តាទី៥- មានការចូលរួមពីប្រជាជនមកទទួលវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងមានការជួយជាថវិកាក្នុងការទិញវ៉ាក់សាំងកូវីដ-១៩៕

អត្ថបទទាក់ទង