ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលដាក់ចេញនូវនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ សម្រាប់បណ្ដាខេត្តមួយចំនួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 45
ក្រសួងសុខាភិបាលដាក់ចេញនូវនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ សម្រាប់បណ្ដាខេត្តមួយចំនួន ក្រសួងសុខាភិបាលដាក់ចេញនូវនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ សម្រាប់បណ្ដាខេត្តមួយចំនួន

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសមួយស្ដីពី «ការដាក់ឱ្យប្រើប្រាស់នូវនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ» សម្រាប់ឱ្យរដ្ឋបាលខេត្តមួយចំនួនធ្វើការអនុវត្តតាម។

បើតាមប្រកាសដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ បានឱ្យដឹងថា នីតិវិធីប្រតិបត្តិស្តង់ដារនេះសំដៅដាក់ឱ្យអនុវត្តនៅតាមភូមិសាស្ត្រខេត្តមួយចំនួនដូចខាងក្រោម៖

  1. បាត់ដំបង
  2. ប៉ៃលិន
  3. ពោធិ៍សាត់
  4. កំពង់ឆ្នាំង
  5. កោះកុង
  6. ព្រះសីហនុ
  7. កំពត
  8. កែប
  9. តាកែវ
  10. កំពង់ស្ពឺ
  11. សៀមរាប
  12. ឧត្តរមានជ័យ
  13. ព្រះវិហារ
  14. កំពង់ធំ
  15. កំពង់ចាម
  16. ត្បូងឃ្មុំ
  17. ក្រចេះ
  18. ស្ទឹងត្រែង
  19. រតនគិរី
  20. មណ្ឌលគិរី
  21. ព្រៃវែង
  22. ស្វាយរៀង

ជាមួយគ្នានេះដែរ ប្រកាសនេះតម្រូវឱ្យអភិបាលនៃគណអភិបាលខេត្តទាំងអស់ខាងលើត្រូវពិនិត្យ និងរៀបចំលក្ខណៈសម្បត្តិ និងពេលវេលាសមស្របដើម្បីដាក់ឱ្យដំណើរការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះនីមួយៗ។

សូមអាននូវសេចក្ដីប្រកាសទាំងស្រុងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង