ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរពន្លឿនការជួសជុលមន្ទីពេទ្យមេគង្គ នៅខេត្តកំពង់ចាម ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ កើនឡើង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 45
អាជ្ញាធរពន្លឿនការជួសជុលមន្ទីពេទ្យមេគង្គ នៅខេត្តកំពង់ចាម ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ កើនឡើង អាជ្ញាធរពន្លឿនការជួសជុលមន្ទីពេទ្យមេគង្គ នៅខេត្តកំពង់ចាម ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ កើនឡើង

អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ រួមជាមួយមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យ និងពន្លឿនដំណើរការជួសជុលមន្ទីពេទ្យមេគង្គកំពង់ចាម ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៩នាក់ថ្មីបន្ថែមទៀត។

មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា ដោយសាររដ្ឋបាលខេត្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ មានការកើនឡើង ហេតុដូច្នេះហើយទើប អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងអ្នកពាក់ព័ន្ធបានចុះពិនិត្យ ដើម្បីពន្លឿនការជួសជុល មន្ទីពេទ្យមេគង្គកំពង់ចាមនេះ ឲ្យបានឆាប់រួចរាល់ ដើម្បីត្រៀមដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាមផង និងមកពីខេត្តត្បូងឃ្មុំផងដែរ។

មន្ត្រីដដែលបន្តថា មន្ទីពេទ្យមេគង្គកំពង់ចាម មកដល់ពេលនេះ ជួសជុលបាន៩៥% ហើយ នឹងអាចបញ្ចប់នៅត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។ មន្ត្រីរដ្ឋបាលសាលាខេត្ត បានបញ្ជាក់ថា មន្ទីរពេទ្យនេះ ជួសជុលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មាន៧០បន្ទប់ និងអាចដាក់ព្យាបាលអ្នកជំងឺបានរហូតដល់ទៅប្រមាណ ២០០នាក់។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩ នៅខេត្តកំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ៕

អត្ថបទទាក់ទង