លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណលោកស្រី គីម ហ៊ាង តំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា)ដែលឧបត្ថម្ភ ក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ-១៩
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកស្រី គីម ហ៊ាង តំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា)ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០.០០០(ម្ភៃពាន់) ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
តាមរយៈលិខិត ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រី បានរៀបរាប់ដូចខាងក្រោម៖