ខ្មែរប៉ុស្ដិ៍ Close

ចិនបានប្រគល់សម្ភារៈវេជ្ជសាស្ត្រដល់ប្រទេសជាច្រើន ដើម្បីប្រយុទ្ធនឹង Covid-19 ក្នុងនោះក៏មានកម្ពុជាផងដែរ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 61
ចិនបានប្រគល់សម្ភារៈវេជ្ជសាស្ត្រដល់ប្រទេសជាច្រើន ដើម្បីប្រយុទ្ធនឹង Covid-19 ក្នុងនោះក៏មានកម្ពុជាផងដែរ ចិនបានប្រគល់សម្ភារៈវេជ្ជសាស្ត្រដល់ប្រទេសជាច្រើន ដើម្បីប្រយុទ្ធនឹង Covid-19 ក្នុងនោះក៏មានកម្ពុជាផងដែរ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានអោយដឹងថា រដ្ឋាភិបាលចិនបានប្រគល់សម្ភារៈវេជ្ជសាស្ត្រដល់ប្រទេស ប៉ាគីស្ថាន ឡាវ ថៃ អ៊ីរ៉ង់ សាធារណរដ្ឋកូរ៉េ ជប៉ុន និង សហភាពអាហ្រ្វិក និង បានបរិច្ចាគថវិកាចំនួន ២០លានដុល្លារដល់អង្គការសុខភាពពិភពលោក និងបានប្រកាសផ្តល់ជំនួយដល់ប្រទេសរាប់សិបរួមមានប្រទេស អ៊ីតាលី បារាំង អេស្ប៉ាញ និង ក្រិក ស៊ែប៊ី សហភាពអឺរ៉ុប កម្ពុជា ហ្វីលីពីន អេហ្ស៊ីប អាហ្រ្វិកខាងត្បូងអ៊ីរ៉ាក់ អេត្យូពី កាសាហ្សាតាន បេឡារុស្ស គុយបា និង ឈីលី ផងដែរ។

លោកបានគូសបញ្ជាក់ថា «យើងក៏គាំទ្រដល់ការផ្គត់ផ្គង់គ្រឿងផ្គត់ផ្គង់របស់ប្រទេសដែលផលិតនៅប្រទេសចិនផងដែរ។ រដ្ឋាភិបាល សហគ្រាសក្នុងស្រុក និងស្ថាប័នស៊ីវិលរបស់យើងក៏បានធ្វើការបរិច្ចាគទៅប្រទេសដទៃទៀតដែរ»

អត្ថបទទាក់ទង