សហព័ន្ធប្រដាល់សកលអំពាវនាវរកអ្នកឧបត្ថម្ភ ដើម្បីបង្កើតកម្មវិធីប្រកួតប្រចាំសប្ដាហ៍
សហព័ន្ធប្រដាល់សកលធ្វើការអំពាវនាវដល់សប្បុរសជនក៏ដូចជាបណ្ដាក្រុមហ៊ុនផ្សេងៗជួយឧបត្ថម្ភដើម្បីឲ្យមានលទ្ធភាពក្នុងការបង្កើតការប្រកួតប្រចាំសប្ដាហ៍ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី។ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលបានឲ្យដឹងថា សហព័ន្ធគ្រោងនឹងរៀបចំជាការប្រកួតប្រចាំសប្ដាហ៍ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងជាការត្រៀមខ្លួនស៊ីហ្គេម ជាដើម។ ការប្រកួតនេះមិនត្រឹមតែពង្រឹងសមត្ថភាពក្រុមកីឡាករនោះទេ