ខ្មែរប៉ុស្ដិ៍ Close

សូមប្រុងប្រយ័ត្ន! ឥទ្ធិពលកូនព្យុះទី៧ នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកក្កដា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 54
សូមប្រុងប្រយ័ត្ន! ឥទ្ធិពលកូនព្យុះទី៧ នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកក្កដា សូមប្រុងប្រយ័ត្ន! ឥទ្ធិពលកូនព្យុះទី៧ នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកក្កដា

(ភ្នំពេញ)៖ សូមមេត្ដាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់, ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជានឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនលាយឡំ ជាមួយខ្យល់កន្ត្រាក់ក្នុងកម្រិតខ្លាំង។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់បានបង្ហាញឲ្យឃើញថា ព្យុះទី ៦ ឈ្មោះ «IN-FA» ដែលបានកើតនៅលើសមុទ្រប៉ាស៊ីហ្វិក កាលពីវេលាម៉ោង០១យប់ម្សិលមិញនោះ នៅថ្ងៃនេះបានវិវត្តន៍ទៅជាព្យុះទីហ្វុង និងដើរតម្រង់ឆ្ពោះ ទៅខាងកើតប្រទេសចិន។

នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះមានវិសម្ពាធមួយ ដែលស្ថិតនៅក្នុងសមុទ្រចិនគៀកនឹងហុងកុង បានបង្កើនឥទ្ធិពលទៅជាកូនព្យុះថ្មីទី៧ ឈ្មោះ សេមប៉ាកា «CEMPAKA» នៅភាគខាងលើសមុទ្រចិនខាងត្បូង នឹងធ្វើដំណើរឆ្ពោះចូល ទៅភាគខាងត្បូងប្រទេសចិន ។

យោងតាមការព្យាករជ្រលងនៃកូនព្យុះ សេមប៉ាកា «CEMPAKA» រួមជាមួយខ្យល់មូសុងនិរតីខ្លាំង ដោយភ្ជាប់ជាមួយប្រព័ន្ធសម្ពាធទាប់ ITCZ នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជា។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មានស្ថានភាពដូចខាងក្រោម៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាប នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ពីបង្គួរទៅច្រើនលាយឡំ ជាមួយខ្យល់កន្ត្រាក់ក្នុងកម្រិតខ្លាំង ។

២៖ បណ្តាខេត្តនៅតាមតំបន់ដងទន្លេមេគង្គ, ជួរភ្នំដងរែក និងជួរភ្នំក្រវាញ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងកម្រិតខ្លាំង។

៣៖ តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីបង្កទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រ ខេត្តសីហនុ និងខេត្តកោះកុង។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មានពិសេស បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទទាក់ទង